គណបក្សបៃតងបង្កើតមូលនិធិដើម្បីឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋយុទ្ធសាស្ត្រ៣

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សបៃតងលោកស្រី Jill Stein បានប្រកាសថា លោក ស្រីបានបង្កើតមូលនិធិ ហើយពេលនេះ មានអ្នកបរិច្ចាគបានជាង៣,៥លានដុល្លារ ដើម្បីឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋចំនួន ៣គឺ Wisconsin,Michigan និង Pennsylvania ។

រដ្ឋទាំង៣ខាងខាងលើគឺជារដ្ឋយុទ្ធ សាស្ត្ររបស់គណបក្សប្រជាធិបតេយ្យ ប៉ុន្តែ លោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះប្រកៀកប្រកិតគ្នា។ នៅមុនពេលបោះឆ្នោត រដ្ឋទាំង៣ខាងលើតាមការស្ទង់មតិគឺលោកស្រី គ្លីនតុន នាំមុខតែពេលបោះឆ្នោតបែរជាចាញ់ទៅវិញ។
តាមការប្រកាសរបស់លោកស្រី Jill Stein បានឲ្យដឹងថា មូលនិធិត្រូវការសម្រាប់ រាប់សន្លឹកឆ្នោតឡើងវិញនោះត្រឹមតែ២,៥លានដុល្លារប៉ុណ្ណោះ។ នៅរដ្ឋ Wisconsin ត្រូវចំណាយប្រាក់១,១លានដុល្លារសម្រាប់ រាប់សន្លឹកឆ្នោតនៅថ្ងៃទី២៥ខែវិច្ឆិកានេះដែលជាពេលវេលាចុងក្រោយសម្រាប់រដ្ឋនេះ។

នៅពេលនេះគណបក្សបៃតងកំពុងតែស្វែងរកមូលនិធិ៤,៥លានដុល្លារទៀត សម្រាប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Pen- nsylvania នៅថ្ងៃទី២៨ខែវិច្ឆិកានិងនៅរដ្ឋMichigan នៅថ្ងៃទី៣០ខែវិច្ឆិកាខាងមុខ។ លោកស្រី Jill Stein បញ្ជាក់ទៀតថា ដោយ សារតែមានភាពមិនប្រក្រតីជាច្រើននៅ ក្នុងរដ្ឋសំខាន់ទាំង៣នោះទើបឲ្យរាប់សន្លឹក ឆ្នោតឡើងវិញ។

កន្លងមកក្រុមអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងមេធាវីស្តីពីការបោះឆ្នោតដ៏ល្បីល្បាញបានជំរុញឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋចំនួន ៣ដែលជារដ្ឋយុទ្ធសាស្ត្រដែលលោក ត្រាំ ទទួលជ័យជម្នះ។

ក្រុមអ្នកឯកទេសល្បីល្បាញដែលមាន មេធាវីស្តីពីសិទ្ធិបោះឆ្នោតលោក John Bonifaz និងអគ្គនាយកមជ្ឈមណ្ឌលមហាវិទ្យាល័យ Michigan ទទួលបន្ទុកសន្តិសុខលើបណ្តាញកុំព្យូទ័រ និងសង្គមបានបញ្ជាក់ ថា បានរកឃើញភស្តុតាងដែលគួរឲ្យទុក ចិត្តពីលទ្ធផលបោះឆ្នោតនៅរដ្ឋ Wisconsin , Michigan និង Pennsylvania មាន ភាពមិនប្រក្រតីអាចត្រូវហែកឃើរវាយ ប្រហារលួចសន្លឹកឆ្នោតឈ្មោះលោកស្រី គ្លីនតុន។

មកទល់ពេលនេះក្រុមខាងលើមិនទាន់បានលាតត្រដាងជាសាធារណៈពីការរកឃើញរបស់ខ្លួននៅឡើយទេ។ កាលពី សប្តាហ៍កន្លងមកក្រុមអ្នកឯកទេសបានស្នើដល់លោក John Podesta ប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី គ្លីនតុន ឲ្យសើរើឡើងវិញនៅរដ្ឋទាំង៣ខាង លើ។

តាមប្រភពព័ត៌មានក្រុមស្រាវជ្រាវខាង លើបានរកឃើញថា នៅក្នុងរដ្ឋ Wisconsin លោកស្រី គ្លីនតុន ទទួលសំឡេងគាំទ្រតិច ជាង៧ភាគរយនៅតាមការិយាល័យដែលបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។ នៅក្នុងរដ្ឋ នេះមាន១០អាសនៈដោយលទ្ធផលលោក ត្រាំទទួលបាន៤៧,៩ភាគរយស្មើ១.៤០៩ .៤៦៧សន្លឹកឆ្នោត។ ចំណែកលោកស្រី ហ៊ីលឡារី គ្លីនតុន វិញទទួលបាន៤៦,៩ ភាគរយស្មើ១.៣៨២.២១០សន្លឹកឆ្នោត។ ដូច្នេះប្រសិនបើសន្លឹកឆ្នោតរបស់លោកស្រីទទួលបានគ្រប់គ្រាន់បន្ថែម៧ភាគរយ ទៀតគឺឈ្នះដាច់លោក ត្រាំ បាន១០អាសនៈ ក្នុងរដ្ឋនេះ។

ចំណែកនៅក្នុងរដ្ឋ Michigan មាន១៦ អាសនៈក្នុងនោះលោក ដូណាល់ ត្រាំ ទទួល បាន៤៧,៦ភាគរយស្មើ២.២៧៩.៨០៥ សន្លឹក ចំណែកលោកស្រី គ្លីនតុន ទទួល បាន ៤៧,៣ ភាគរយ ស្មើ២.២៦៨.១៩៣ សន្លឹក។ ដោយឡែកនៅក្នុងរដ្ឋ Pennsylvania មាន២០អាសនៈ ក្នុងនោះលោក ត្រាំ ទទួលបាន៤៨,៨ភាគរយស្មើ២.៩១២. ៩៤១ សន្លឹកឆ្នោត។ ចំណែកលោកស្រី គ្លីនតុន វិញទទួលបាន៤៧,៦ភាគរយស្មើ ២.៨៤៤.៧០៥សន្លឹកឆ្នោតគាំទ្រ។

ក្រុមសកម្មជនខាងលើបានលើកឡើងពឹងផ្អែកទៅលើភស្តុតាងនៃការវាយប្រហារតាមបណ្តាញហែកឃើរ។ ដូច្នេះចាំបាច់ ត្រូវតែមានការស្រាវជ្រាវដោយឯករាជ្យក្នុង ពេលដែលសេតវិមានបានចោទប្រកាន់ដោយបើកចំហទៅលើរដ្ឋាភិបាលរុស្ស៊ី វាយប្រហារលើប្រព័ន្ធគណៈកម្មាធិការ ប្រជាធិបតេយ្យជាតិ។

មកទល់ពេលនេះលទ្ធផលជាផ្លូវការ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក មិនទាន់ប្រកាសនៅឡើយរង់ចាំមានការ តវ៉ាពីគណបក្សចាញ់ឆ្នោត។

បើទោះបីមានការតវ៉ាប្រឆាំងឬរាប់សន្លឹកឆ្នោតឡើងវិញក្តីតែលទ្ធផលបោះឆ្នោត របស់អាមេរិកពិបាកក្នុងការផ្លាស់ប្តូរខ្លាំងណាស់។

នៅពេលនេះដែរលោក ដូណាល់ ត្រាំ បានរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំថ្មីឲ្យបានរួចរាល់មុនពេលស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នាពេលនេះគឺលោក ដូណាល់ ត្រាំ បានជ្រើសរើសស្ត្រីឲ្យចូលកាន់តំណែងមួយចំនួននៅក្នុងរដ្ឋាភិបាលថ្មីដើម្បីធ្វើឲ្យមានតុល្យភាពភេទនៅ ក្នុងថ្នាក់ដឹកនាំ និងដើម្បីបញ្ចប់ការរិះគន់ថាលោកត្រាំរើសអើងភេទ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិកជាប់ឆ្នោតបានធ្វើការតែងតាំងស្ត្រីដំបូង២រូបឲ្យចូលបម្រើការងារនៅក្នុងរដ្ឋបាលរបស់លោកនៅពេលខាងមុខនេះ។

ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌ មានឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ថា លោកស្រី Nikki Haley ជា អភិបាលរដ្ឋ South Carolina ត្រូវបានតែងតាំងឲ្យធ្វើជាប្រេសិតសហរដ្ឋអាមេរិកនៅអង្គការសហប្រជាជាតិ និងលោកស្រី Betsy DeVos ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ។

អតីតថ្នាក់ដឹកនាំទំាងពីររូបនេះធ្លាប់ បានរិះគន់ទៅលើលោក ត្រាំ ហើយជា មួយគ្នានេះដែរ លោកស្រី Haley ធ្លាប់បាន និយាយម្តងរួចហើយថា គាត់គឺ “មិនមែន ជាអ្នកគាំទ្រឡើយ” ។ ចំណែកលោកស្រី DeVos ធ្លាប់បានព្រលយពាក្យទៅលើមហា សេដ្ឋី Manhattan ថាជាអ្នក«រុកកួនគេ»។

ការមកដល់ក្នុងការកាន់តំណែងរបស់លោកត្រាំជាប្រធានាធិបតីដំបូង លោក Ben Carson ក៏បានព្រលយពាក្យមួយដែរថា សម្រាប់លោកក៏នឹងត្រូវតែងតាំងក្នុងមុខ តំណែងមួយដែរ៕

vipheak-2 vipheak-1Democratic U.S. presidential nominee Hillary Clinton and her husband former U.S. president Bill Clinton depart after voting in the U.S. presidential election at the Grafflin Elementary School in Chappaqua, New York, U.S., November 8, 2016. REUTERS/Mike Segar

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print