បាញ់មេឃមួយគ្រាប់គំរាមក្មេងរើសអេដសចាយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ស្នូរផ្ទុះអាវុធមួយគ្រាប់នៅជ្រាយទីក្រុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះ អន្តរាគមន៍ទាំងយប់ព្រោះតែខឹងក្មេងៗអ្នករើសអេតចាយអង្គុយមុខផ្ទះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុងមុខផ្សារកណ្តាល ស្ថិតក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។
យុវជនម្នាក់ឈ្មោះ ប៊ុនសំអុល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា មុនពេលកើតហេតុរូបគេកំពុងតែអង្គុយលេងជាមួយឈ្មោះ តេង សុភក្រ្ត័ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររើសអេដចាយ ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៉ីវិលជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរ ហើយស្រែកសួរថា ពួកឯងចង់រករឿងអញ មែន? និយាយចប់ក៏ដក់កាំភ្លើងបាញ់ឡើងលើមួយគ្រាប់រួចក៏ជិះម៉ូតូតាមផ្លូវបេតុសំដៅទឹសខាងជើងបាត់ ស្រមោលទៅ ធ្វើអោយរូបគេនិងយុវជនឈ្មោះ សុភ័ក្រ្ត ភ័យបះសក់ជ្រោង រកនិយាយអ្វីក៏មិនចេញដែរ បានត្រឹមឈរមើលមុខគ្នា។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងបានយកសំបកគ្រាប់កាំភ្លើងទៅបាត់ ។ សមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថាករណីខាងលើគ្រាន់តែជាការបាញ់មេឃគំរាមក្មេងរើសអេដចាយប៉ុណ្ណោះ មិនមានបង្ករបួសស្នាមដល់នរណាម្នាក់ឡើយ ហើយបើពិនិត្យសំបកគ្រាប់ដែលរកឃើញនៅកន្លែងកើតហេតុគឺជនសង្ស័យប្រើប្រាស់កាំភ្លើងម៉ាក K54 ៕ ដោយ ៖ សុខាសែនជ័យ

...

a1-3 a1-2 a1-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print