សារព័ត៌មានAFP បានផ្សាយថា ប៉ូលិសបារាំងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាសឲ្យដឹងថា ជនមិនស្គាល់មុខមានពាក់ស្រោមមុខបំពាក់ដោយ កាំបិត និងកាំភ្លើងវាយប្រហារទៅលើទី តាំមណ្ឌលចាស់ជរា ស្ថិតនៅភាគខាងត្បូង ប្រទេសបារាំង។
ហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនបិទមុខបានសម្លាប់មនុស្ស២នាក់គឺ ស្រីម្នាក់ និងប្រុសម្នាក់ហើយចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង។
ប៉ុន្តែក្រោយមកមានព័ត៌មានបញ្ជាក់ថា កម្លាំងពិសេសGIGN របស់បារាំងបាន សម្រុកចូលកន្លែងកើតហេតុជួយសង្គ្រោះចំណាប់ខ្មាំងទាំងអស់។ នៅពេលនេះប៉ូលិស កំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ដែលសង្ស័យថាកំពុងលាក់ខ្លួននៅតំបន់ Montferrier Sur les ជិតទីក្រុង Montepellier។ មន្ត្រី ក្នុងតំបន់បានចាត់ទុកថា នេះជាសកម្មភាព ឃោរឃៅ ហើយប៉ូលិសក៏មិនទាន់អាច សន្និដ្ឋានបានថា អ្នកវាយប្រហារនោះជាប់ ពាក់ព័ន្ធនឹងក្រុមភេរវកម្មដែរឬទេ។
មន្ត្រីប៉ូលិសបានឲ្យដឹងថា ទីតាំងរង ការវាយប្រហារមានអ្នកបួស ដូនជី តាជី ប្រមាន៧០នាក់រស់នៅទីនោះ ហើយ អ្នកទាំងនោះធ្លាប់បំពេញការងារជាអ្នក ផ្សព្វផ្សាយសាសនានៅទ្វីបអាហ្វ្រិក។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ប៉ូលិសប្រឆាំងភេរវកម្មបានទៅដល់កន្លែងកើតហេតុ ក្រោយពេលសន្តិសុខបានប្រកាស អាសន្នទាន់ពេលវេលាហើយរត់ចេញពីផ្ទះនោះ។
ប្រទេសបារាំងស្ថិតនៅក្នុងគ្រាមាន អាសន្ននៅឡើយ ដោយសារតែមានការ វាយប្រហារជាច្រើនកើតឡើង។ ក្រុមភេរវកម្មបានសំដៅទៅលើប្រទេសតំបន់អឺរ៉ុប ក្នុងការវាយប្រហារ ។
កន្លងមកក្រសួងការបរទេសអាមេរិកបានផ្តល់ព័ត៌មានដល់ពលរដ្ឋអាមេរិកពី ការវាយប្រហារភេរវកម្មដែលអាចកើត ឡើងគ្រប់ពេលនៅតំបន់អឺរ៉ុបក្នុងពិធីបុណ្យ នាពេលខាងមុខ។ ដូច្នេះពលរដ្ឋអាមេរិកដែលបានទៅកាន់អឺរ៉ុបសូមប្រុងប្រយ័ត្ន ផង។
ក្រសួងការបរទេសអាមេរិកបានប្រកាសថា «បណ្តាពលរដ្ឋអាមេរិកត្រូវតែប្រុង ប្រយ័ត្ននៅក្នុងពិធីបុណ្យចូលឆ្នាំសកលក្នុង នោះមានទីប្រជុំជន»។ នៅពេលនេះមានប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តបាន បង្ហាញឲ្យឃើញថា ក្រុមភេរវកម្មIS និង អាល់កៃដា និងបក្ខពួកនៅតំបន់អឺរ៉ុបមាន គម្រោងវាយប្រហារនៅអឺរ៉ុប។
តាមក្រសួងការបរទេសអាមេរិកបាន បញ្ជាក់ទៀតថា ក្រុមភេរវកម្មមានគម្រោងវាយប្រហារនៅក្នុងប្រទេសបែលហ្ស៊ិក, បារាំង, អាល្លឺម៉ង់ និងទួរគីជាដើម។ ប្រទេសខាងលើក្រុមភេរវកម្មធ្លាប់បានវាយប្រហារ ដោយជោគជ័យនាពេលកន្លងមក។ គម្រោង វាយប្រហារខាងលើចំពេលដែលពលរដ្ឋ អឺរ៉ុប អាមេរិកឈានចូលថ្ងៃសម្រាកចូលឆ្នាំ សកលខាងមុខ។
ប៉ូលិសប្រឆំាងភេរវកម្មបារាំងទើបតែបានបំបែកគម្រោងវាយប្រហារភេរវកម្មនៅក្នុងប្រទេសនេះដោយចាប់ខ្លួនមនុស្ស ៧នាក់នៅទីក្រុង Strasbourg និង Marseille។ ជនសង្ស័យទាំងនោះមានទំនាក់ ទំនងជាមួយក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី៕
ប្រែសម្រួល៖ ម៉ែវ សាធី