សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្តCRV ១គ្រឿងដឹកឈើគ្រញូង

ចែករំលែក៖

ខេត្តរតនគិរី ៖ រថយន្តCRV១គ្រឿងផ្ទុកទៅដោយឈើពេញ ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាប នៅចំណុចភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កាលពីយប់ម៉ោង១នឹង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោក ហួត បូរី អធិការក្រុងបានលុងបានប្រាប់ នគរដ្រេហ្គន ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែឆ្នាំដដែលថា មានរថយន្តCRV ដឹកឈើគ្រញូង ពាក់ស្លាកលេខភ្នំពេញ2D-៩៥១៩ ពណ៌ក្រហម បិទស្កុតខ្មៅ ធ្វើដំណើរពីខេត្តស្ទឹងត្រែងឆ្ពោះមកកាន់ខេត្តរតនគិរី លុះមកដល់ ចំណុចខាងលើដោយមានការសង្ស័យក៏ឃាត់ឆែកឆេរឃើញក្នុងរថយន្តសុទ្ធតែឈើ គ្រញូងនិងឃាត់ខ្លួនតៃកុងឡាននឹងព្រូឡានម្នាក់ ចំណែកវត្ថុតាងបញ្ជូនមក អធិការនគរបាលក្រុងបានលុង ។

លោកអធិការក្រុងបានលុងបានបន្តទៀតថា ឈើក្រញូងដែលបង្ក្រាបបានមានចំនួន៥០ដុំ ស្នើនឹង៣៨៩គីឡូក្រាម ចំណែកជនសង្ស័យមានឈ្មោះ សារី ជា ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិអូរឬស្សី ឃុំស្រែស្តៅ ស្រុកចិត្របូរី ខេត្តក្រចេះ ជាអ្នកបើកបរ ជនសង្ស័យម្នាក់ទៀតមានឈ្មោះ នុត ឌឿន ភេទប្រុសអាយុ៤២ឆ្នាំជនជាតិ្មខ្មែរ ។ មានទីលំនៅបច្ចុប្បន្នភូមិថាឡាឃុំថាឡា ស្រុកថាឡា បរីវ៉ាត ខេត្តស្ទឹងត្រែង ជាព្រូឡាន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងកម្លាំងចម្រុះបានធ្វើកំណត់ហេតុបញ្ជូនទៅផ្នែក រដ្ឋបាលព្រៃឈើលំផាត់ ចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ វុទ្ធឦសាន

...

nkd-11-26-2016_10 nkd-11-26-2016_09 nkd-11-26-2016_08 nkd-11-26-2016_07 nkd-11-26-2016_06

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print