ភ្នំពេញ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹង នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៦នេះថា រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនានិងជួសជុលវិថីសម្តេច ប៉ែន នុត ឬ ផ្លូវលេខ ២៨៩ ចាប់ពីរង្វង់មូលទួលគោកដល់អង់តែនទួលគោក និងដាក់លូទំហំ១ម៉ែត្រ សងខាងផ្លូវ ស្ថិតក្នុងខណ្ឌទួលគោក ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ជាមួយគ្នានេះ គម្រោងក៏ចាប់ផ្តើមលុបរង្វង់មូលទួលគោកដោយដំឡើងភ្លើងស្តុប និងពង្រីកផ្លូវសងខាងរហូតដល់ផ្លូវរថភ្លើងផងដែរ ៕
...
ដោយ៖ វិសាល