ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធការជួញដូរថ្នាំញៀនញៀន

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានចុះឃាត់ខ្លួនបុរសម្នាក់ តាមដីកាលេខ៤១១ដ.ច.ខ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ពីបទជួញដូរថ្នាំញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រកកោះធំ ខេត្តកណ្តាល ។

ការឃាត់ខ្លួនជនសង្ស័យ គឺនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូនបាន ស្រុកកោះធំ វេលាម៉ោង១៣និង១០នាទី ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ជនសង្ស័យឈ្មោះ គឹម កៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ ការបន្តតាមនីតិវិធី ៕

nkd-11-26-2016_11

...

ដោយ ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print