ខេត្តប៉ៃលិន៖ អាជ្ញាធរបានចុះដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះកម្លាំងខេត្ត អាវុធហត្ថក្រុង និងអធិការក្រុង ព្រមទាំងកម្លាំងប៉ុស្តិ៍ប៉ៃលិន ប្រជាការពារមូលដ្ឋាន កាលពីប៉ុន្មានថ្ងៃមុខ បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវជុំវិញផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី មួយចំនួន ដែលអាជីវករលក់ និងអ្នករត់ម៉ូតូឌុប, អ្នកលក់បន្លែ , លក់សាច់ជ្រូក,ជាពិសេសរទេះអ្នកលក់ទឹកអំពៅ, និងដូចជារថយន្តដឹកទំនិញ, អ្នកលក់ផ្សេងៗទៀត បំពាន់លើចិញ្ចើមផ្លូវ, អ្នកខ្លះដាក់លក់លើទ្រូងផ្លូវ, បណ្ដាលឲ្យកកស្ទះមិនគោរពសណ្ដាប់ធ្នាប់សោះ, ការរៀបចំនេះបំណងឲ្យទីផ្សារក្រុងប៉ៃលិនឲ្យមានសោភ័ណភាពល្អជុំវិញ និងមិនឲ្យលក់លើចិញ្ចើមផ្លូវ ទុកឲ្យប្រជាពលរដ្ឋធ្វើដំណើរ មកពីឆ្ងាយជិត ។
ក្រោយពីការបញ្ជាពីលោក កើត សុធា អភិបាលខេត្តប៉ៃលិន ឲ្យលោក ឡុ លុយ អភិបាលរងក្រុងប៉ៃលិន ដែលទទួលផែនសណ្ដាប់បបធ្នាប់ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ ផ្លូវនៅជុំវិញផ្សារប៉ាហ៊ី និងនៅតាមទីសាធារណៈ ដោយឲ្យកម្លាំងហាមឃាត់ មិនឲ្យមានការលក់ដូរដូចបានណែនាំចំណុចរៀបរាប់នៅខាងលើ, ហាមមិនឲ្យលក់លើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវ ធ្វើឲ្យមានការប៉ះពាល់ប្រជាពលរដ្ឋធ្វើដំណើរ ដូចជាភ្ញៀវទេសចរមកពីជិតឆ្ងាយកុំឲ្យខ្មាស់គេ នេះក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពឲ្យទីក្រុងប៉ៃលិន ត្រូវកាត់បន្ថយនៅការកកស្ទះចរាចរណ៍ ជាទូទៅគឺបរិស្ថានស្អាតមនុស្ស ក៏មានសុខភាពល្អ។
ការចុះប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់នេះ លោកអភិបាលរងក្រុងប៉ៃលិន ទទួលផែនសណ្ដាប់ធ្នាប់លោកកំពង់ដឹកនាំកម្លាំងចុះធ្វើការជំវិញទីផ្សារនិងសាធារណះឲ្យមានការកែលំម្អជាបន្ដបណ្ដើរៗមិនថា ភ្លៀងក្ដៅ នោះឡើយ។ បើតាមការរៀបចំ៣សប្ដាហ៍មុន លោកអភិបាលរងក្រុង លោកមិនបណ្ដោយឲ្យមានការភាពរញ៉េរញ៉ៃតាមដងផ្លូវជំវិញផ្សារនោះទៀតទេ។
បើតាមប្រជាពលរដ្ឋជាច្រើន ជាអ្នកធ្វើដំណើរចេញចូលតាមដងផ្លូវជុំវិញផ្សារសាមគ្គីប៉ាហ៊ី ពួកគាត់និយាយថា ក្រោយពីអាជ្ញាធរខេត្តបានបញ្ជាឲ្យអភិបាលរងក្រុងប៉ៃលិនបានដឹកនាំកម្លាំងសមត្តកិច្ចចម្រុះចុះប្រតិបត្តិការនោះ តែគេសង្កេតមើលឃើញថា លោកអភិបាលរងក្រុងដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ក្នងភាពរញ៉េរញ៉ៃ ដែលអាជីវករលក់ លើចិញ្ចើមផ្លូវនេះ រៀបចំបានតែមួយដង្ហើមចង្រិត និងហាក់បីដូចតែវែកចកទៅតាមប្រឡាយ។
ប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលទីផ្សារតាមដងផ្លូវនោះ ពួកគាត់សូមសំណូមពរដល់លោអភិបាលខេត្តប៉ៃលិននិងលោកអភិបាលរងក្រុង,សូមលោកជួយចាត់វិធានការនិងឲ្យមានកម្លាំងសមត្ថកិច្ចឈរជើងនៅទីនោះផងទាន ៕
ដោយ៖ ស សារ៉េត