លោក ពូទីន ផ្តល់លិខិតឆ្លងដែនជនជាតិរុស្ស៊ីឲ្យតារាហូលីវូដអាមេរិក

ចែករំលែក៖

ប្រធានាធិបតីពូទីនកាលពីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០១៦ បានផ្តល់លិខិតឆ្លងដែនឲ្យទៅតារាភាពយន្តវាយតប់ដ៏ល្បីមួយរូប របស់អាមេរិកគឺ Steven Seagal ដោយបង្ហាញ ក្តីសង្ឃឹមថា នេះជាតំណាងនៃការផ្សះផ្សា ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីតោន។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងពិធីរៀបចំឡើងនៅវិមាន Kremlin លោក Steven Seagal បានចុះហត្ថលេខាលើលិខិតឆ្លងដែនសញ្ជាតិរុស្ស៊ីក្រោម អាធិបតីភាពលោក ពូទីន។

លោកពូទីនបានបញ្ជាក់ថា «ខ្ញុំសូមជូន ពរលោក Steven Seagal ដោយសង្ឃឹមថា នេះជាសកម្មភាពដ៏ល្អបើទោះបីតិចតួចតែជាសញ្ញាក្នុងការទំនាក់ទំនងរវាងពលរដ្ឋអាមេរិកនឹងរុស្ស៊ី»។ តារាហូលីវូដរូបនេះ ក៏បានបញ្ជាក់ថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានឈរនៅទីនេះ និងទទួលបានលិខិតឆ្លងដែនសញ្ជាតិរុស្ស៊ី។

លោក ពូទីន ជាមេដឹកនាំដែលចូលចិត្ត ក្បាច់គុន លោកបានចុះហត្ថលេខាផ្តល់ សិទ្ធិពលរដ្ឋរុស្ស៊ីឲ្យទៅតារាក្បាច់គុនហូ លីវូដ Steven Seagal កាលពីដើមខែវិច្ឆិកា។ នៅពេលនេះក្រោយពេលដែល Steven Seagal ចុះហត្ថលេខាលើលិខិតឆ្លងដែននោះបានក្លាយទៅជាពលរដ្ឋរុស្ស៊ីស្រប ច្បាប់។

លោក Steven Seagal មានលោកយាយ ជាម្នាក់មានដើមកំណើតនៅភាគខាងកើតរុស្ស៊ី ហើយតែងតែទៅកាន់រុស្ស៊ីជាញឹកញាប់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកតែងតែ ចង់ស្នាក់នៅបានយូរក្នុងប្រទេសរុស្ស៊ី ចំណែកខ្សែភាពយន្តរបស់លោកក៏ទទួលបានការគាំទ្រភាគច្រើនពីពលរដ្ឋរុស្ស៊ីផងដែរ។

រយៈពេលពីរឆ្នាំចុងក្រោយនេះទំនាក់ ទំនងរវាងរុស្ស៊ីនឹងអាមេរិកធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាមត្រជាក់ដោយសារតែ វិវាទនៅក្នុងប្រទេសអ៊ុយក្រែន និងស៊ីរី។

លោក ពូទីន សង្ឃឹមថា ការដែល ដូណាល់ ត្រាំ ឡើងកាន់អំណាចដឹកនាំ អាមេរិកនោះទំនាក់ទំនងទ្វេភាគីនឹងល្អប្រសើរឡើងវិញ៕

486435076

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print