img_5888

ចាប់ជនសង្ស័យ២នាក់​ពាក់​ព័ន្ធ​ នឹងការ​សេពថ្នាំញៀន

nkd-36x6_outline

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនបានជនសង្ស័យ២នាក់កំពុងប្រើប្រាស់គ្រឿងញៀន នៅតាមផ្លូវដៀងហែមកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវដៀងហែម លេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យ ទី១ ឈ្មោះ ជឿង វៃឡេង ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅមុខរបបពុំពិតប្រាកដ។
ទី២ ឈ្មោះ សេង នីតា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅមុខរបរពិតប្រាកដ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ដឹកនាំដោយ លោក ក្រេត សិខរិន អធិការរងទទួលផែនយុតិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យកំពុងអង្គុយសងំជក់គ្រឿញៀន នៅចំណុចផ្លូវដៀងហែមខាងលើ ក៏ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់តែមង្ដនិងសម្ភារៈសម្រាប់ជក់១ចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការតាមនីតិវិធី៕ ដោយ  ៖ ស រស្មី

img_5886 img_5887 img_5888

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print