img_5907
nkd-36x6_outline

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចខាងកើតវត្តផ្សារព្រំ ផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះ ឈ្មៅ ម៉ៅ សុន្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបបធ្វើចំការ រស់នៅភូមិ ឃុំកើតហេតុខាវលើ បើកបរម៉ូតូម៉ាក សង់ សេរី២០១៥ ពណ៌ខ្មៅ ស្លាកលេខ ប៉ៃលិន ១A ៩៤២៦ រងរបួសស្រាល រីឯជនបើកម៉ូតូបង្ក ឈ្មោះ ខៃ ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូប៉ៃលិន រស់នៅភូមិ ឃុំកើតហេតុខាងលើ រងរបួសធ្ងន់ ត្រូវក្បាល និងភ្លៅខាងឆ្វេងបើកបរម៉ូតូ ម៉ាក សង់ សេរីឆ្នាំ២០១៤ ពណ៍ខ្មៅ ស្លាកលេខប៉ៃលិន ១C១២៧៦ បើកបរពីលិចបត់ទៅជើង ទៅបុកម៉ូតូ សង់ សេរី ២០១៥ ដួលរងរបួសទាំងសងខាង ។
រោយមក ត្រូវបានសាច់ញាតិដឹកជនរងគ្រោះទៅពេទ្យឯកជននៅក្រុងប៉ៃលិន ។
សមត្ថកិច្ចនគរបាលមូលដ្ឋានមកពិនិត្យ និងវាស់វែងហើយសាម៉ីខ្លួនក៏បានសម្រួលគ្នានៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿងផងដែរ ៕ ស សារ៉េត

img_5907 img_5908

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print