img_5917

អតីតប្តីហៅមកដេកនៅក្នុងផ្ទះសំណាក់បឹងឈូករួចសម្លុតយកសម្ភារៈមួយចំនួនអស់ជិត៣០០ដុល្លារ

nkd-36x6_outline

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ត្រូវបុរសអតីតជាប្តីប្រើល្បិចហៅទៅដេកជាមួយនៅក្នុងផ្ទះសំណាក់យីហោ(បឹងឈូក)ហើយបានសម្លុតយកសម្ភារមួយចំនួនបើគិតជាប្រាក់អស់ជិត៣០០ដុល្លា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីយប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៦នៅក្នុងផ្ទះសំណាក់យីហោ បឹងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ ប៉ែន លាងហុីម អាយុ១៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅម្តុំទួលសង្កែ និងមានស្រុកកំណើតស្រុកបារាយខេត្តកំពង់ធំ។ចំណែកបុរសដែលជាសង្សានោះមានឈ្មោះ បូ ណាអាយុ២៥ឆ្នាំស្នាក់នៅជិតកន្លែងកើតហេតុនិងមានស្រុកកំណើតខេត្តព្រៃវែង។

តាមការរៀបរាប់របស់នារិរងគ្រោះបានអោយដឹងថារូបនាងនិងបរស់ខាងលើបានរួមរស់ប្តីប្រពន្ធនៅជាមួយគ្នារយះពេល២ឆ្នាំមកហើយៗបានកូន១ទៀតផងប៉ុន្តែពួកគេពុំបានរៀបការទេក្រោយមកមានការរកាំរគោះតិចទូចទើបពួកគេបែកផ្លូវគ្នាមកធ្វើការនៅភ្នំពេញ។ហើយរយះពេល២ទៅ៣ថ្ងៃមុនពេលកើតហេតុបុរសជាប្តីនោះបានខ័លណាត់នាងអោយមកជួបនៅផ្ទះសំណាក់ខាងលើដោយប្រាប់ថាអោយលុយនាងចាយទើបនាងសុខចិត្តទៅជួបហើយដោយមនោសញ្ចេតនាធ្លាប់ជាប្តីប្រពន្ធពីមុនមកផងក៍សំរេចចិត្តដេកជាមួយទៅ។

ប្រភពពីនារីរងគ្រោះបន្តទៀតថាមុនពេលកើតហេតុនៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៦វេលាម៉ោង១និង០០នាទីយប់សង្សាចាស់បានខលហៅអោយនាងមកផ្ទះសំណាក់បឹងឈូកដោយប្រាប់ថាមកយកលុយចាយពេលនោះនាងក៍បានមកដល់ផ្ទះសំណាក់ខាងលើហើយគេបានជួលបន្ទប់ដេកជាមួយគ្នាមួយយប់លុះដល់ថ្ងៃទី២៦វេលាម៉ោង១និង១០នាទីរសៀលនាងបានប្រាប់ថាឯណាលុយថាអោយខ្ញុំៗដល់ម៉ោងទៅផ្ទះវិញហើយ ពេលនោះបុរសជាសង្សារបានឆ្លើយថាគ្មានលុយអោយទេហើត្រូវវដោះខ្សែកជញ្ជីននិងទូរស័ព្ទដៃអោយមកយើងហើយបើងនាងចង់ទៅណាក៍ទៅៗពេនោះបុរសខាងលើបានធ្វើសកម្មភាពដោះយកខែ្សក១ខែ្សជញ្ជីន១វង់និងទូរស័ព្ទដៃ២គ្រឿងសរុបជាប្រាកអស់ជិត៣០០ដុល្លាគិចខ្លួនបាត់ក្រោយមកនាងបានដើរកបុរសនោះមិនឃើញទើបដល់ព្រឹកថ្ងៃទី២៧ខែឆ្នាំដដែលរូបនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មីដើម្បីអោយសមត្ថកិច្ចជួយ អន្តរាគមន៍ ៕

img_5916 img_5917

តុង សីហា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print