ឃាត់ខ្លួនមនុស្សប្រុសស្រី៨នាក់ជាមួយនិងថ្នាំញៀន១កញ្ចប់នៅសង្កាត់សំរោង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ជាក់ស្តែងជាមួយនិងថ្នាំញៀនចំនួន១កញ្ចប់ កាលពីវេលាម៉ោង ១០ និង ២៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់មានឈ្មោះ ជនសង្ស័យទី១ឈ្មោះ ឃីម សុខា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ ស្រែអំពិ ឃុំ ឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ជនសង្ស័យទី២ឈ្មោះ សាមិត្ត រតនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ជនសង្ស័យទី៣ឈ្មោះ អាត ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិ ធំជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យទី៤ ឈ្មោះ លឹម ស្រីមុំ ភេទស្រីអាយុ៣០ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ ព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យទី៥ ឈ្មោះសយ សំអាត ភេទប្រុសអាយុ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យទី៦ ឈ្មោះណៃ រស្មី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យទី៧ ឈ្មោះលឹម វណ្ណី ភេទប្រុសអាយុ ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ ព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យទី៨ ឈ្មោះអោប សាវុធ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងទៀតថា នៅវេលាម៉ោង កើតហេតុខាងលើកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានធ្វើការល្បាតពួនស្ទាកនៅក្នុងមូលដ្ឋានលុះមកដល់កន្លែងកើតហេតុខាងលើក៍បានឃើញជនសង្ស័យ៣នាក់ជិៈម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចពេលមកដល់កន្លែងកើតហេតុកំលាំងសម្ថកិច្ចមានការសង្ស័យក៍បានហៅអោយឈប់ដើម្បីត្រួតពិនិត្យ រួចក៍ប្រទះឃើញថ្មាំញៀនប្រភេទក្រាមសរថ្លា១កញ្ចប់នៅលើខ្លួនជនសង្ស័យឈ្មោះ ឃីម សុខា ហើយក៏បាននាំខ្លួនជនសង្ស័យទាំង៣នាក់ មកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីធ្វើការសាកសួរ តាមចំម្លើលសារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលើបានសារភាពថាខ្លួនបានទិញថ្មាំញៀនពីឈ្មោះ លឹម ស្រីមុំ នៅចំណុចផ្ទះគ្មានលេខភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ តាមការចង្អុលបង្ហាញរបស់ជនសង្ស័យខាងលើសម្ថកិច្ចខណ្ឌព្រែកព្នៅបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ស្រីមុំ និងបក្សពួកចំនួន៤នាក់ទៀត យោងតាមចំម្លើលសារភាពរបស់ឈ្មោះលឹម ស្រីមុំ និងបក្សពួកបានសារភាពថា ពួកគេពិតជាបានលក់ថ្មាំញៀនអោយទៅជនសង្ស័យទាំង៣នាក់នោះពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការឃុំខ្លួនជាបណ្តោះអាសន្ត ដើម្បីក៏សាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធីច្បាប់៕

img_5937 img_5938 img_5939 img_5940 img_5941 img_5942 img_5943 img_5944

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print