nkd

កម្មករសំណង់២នាក់មានជម្លោះនិងគ្នាទាញពូថៅកាប់រងួសធ្ងន់        

nkd-36x6_outline

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតធ្វើការឃាត់ខ្លួនបន្ទាប់ពីមានជម្លោះពាក្យសំដីជាមួយជនរងគ្រោះក៏ទាញយកពូថៅកាប់លើផ្ទៃមុខបណ្ដាលអោយរងរបួសធ្ងន់កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នៅ ផ្ទះជួលមួយកន្លែងក្នុងភូមិតាបិបសង្កាត់ក្រុងបាវិត។

ជនសង្ស័យមានឈ្មោះសោមសំអាតអាយុ២៦មុខរបរកម្មករមានទីលំនៅភូមិទួលសាកាឃុំជ្រុងពពេលស្រុរំដួល។ ចំណែកជនរងគ្រោះមានឈ្មោះចនបូរិនអាយុ២៤ឆ្នាំជាកម្មករសំណង់មានទីលំនៅក្នុងភូមិពោធិថ្មីឃុំស្វាយតាយានស្រុកកំពង់រោទ៍។

តាមចម្លើយរបស់ជនរងគ្រោះប្រាប់សមត្ថកិច្ចថា រូបគេនិងជនបង្កជាកម្មករសំណង់ជាមួយគ្នាហើយបានជួលផ្ទះឈ្មោះ ហេង ណើ ភេទស្រី អាយុ៥៣ឆ្នាំ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដើម្បីស្នាក់នៅ ហើយនៅថ្ងៃកើតហេតុក៏មានជម្លោះពាក្យសម្ដីយ៉ាងខ្លាំងណាមួយធ្លាប់មានគំនុំគ្នាពីមុនមកស្រាប់តែជនសង្ស័យទាញបានពូថៅមកកាប់លើរូបខ្លួនចំផ្ទៃមុខតែម្ដងទៅ។

ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋសមត្ថកិច្ចមកអន្តរាគមន៏និងឃាត់ខ្លួនជនសង្ស័យព្រមទាំងយកជនរងគ្រោះមកកាន់មន្ទីរពេទ្យ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាវិត កសាងសំណុំរឿងទៅស្នងការនគរបាលខេត្តចាត់ការបន្តតាមច្បាប់ ៕

img_5945 img_5946

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print