ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃឃាត់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការចុះឃាត់ខ្លួនស្រ្តីខាងលើនេះដឹកនាំដោយលោក មោញ សារិន នាយការិយាល័យនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃសហការណ៍ជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លានាំខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនក្រោយពីមានបណ្តឹងថាស្ត្រីខាងលើមានជាប់ពាក់ពន្ធ័និងអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន កាលពីម៉ោង15និង20នាទីថ្ងៃទី11សីហា2015នៅចំណុចផ្ទះជួលលេខ208ផ្លូវលំក្រុម4ភូមិបុរី100ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាស្ត្រីខាងលើមានឈ្មោះពៅ ចិន្តា អាយុ38ឆ្នាំមុខរបរនៅផ្ទះស្នាក់ នៅចំណុចផ្ទះជួលលេខ208ផ្លូវលំក្រុម4ភូមិបុរី100ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិបឹងកេត ឃុំបឹងកេតស្រុកអូរាំងឪ ខេត្តកំពង់ចាម។
តាមសំដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាក្រោយពីមានដើមបណ្តឹងឈ្មោះវែន សុក ភេទស្រីអាយុ55ឆ្នាំបានដាក់ពាក្យប្តឹងទៅនាយកដ្ឋានប្រឆាំងការជួញដូរ
មនុស្សនិងការពារអនីតិជនហើយដោយមានការសម្របសំរួលពីលោក សៀងសុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញទើបរសៀលថ្ងៃខាងលើលោក មោញ សារិន នាយការិយាល័យមកសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានបានចុះមកនាំខ្លួនស្ត្រីខាងលើតាមដិកាបញ្ជាឲ្យចូលខ្លួនលេខ(143 អ យ ឋ) របស់សាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្នស្ត្រីខាងលើបាននាំខ្លួនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃដើម្បីចាត៉ការតាមផ្លូវច្បាប់។ តុង សីហា