បុរស២នាក់ជិះម៉ូតូលឿនគេចពីម៉ូតូរឺម៉កម៉ូតូដឹកស្រូវដួលអូសជាង១០ម៉ែត្រ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរស២នាក់បានរងរបួសធ្ងន់ ក្នុងនោះមានម្នាក់ធ្លាយពោះ ដោយសារ ជួបគ្រោះថ្នាក់ចរាចរណ៍  ជិះម៉ូតូលឿនគេចរ៉ឺម៉កម៉ូតូដឹកស្រូវដែលបត់ស្តាំ កាលពីវេលាម៉ោង៥រសៀលថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយ រៀង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញយុវជន២នាក់(មិនត្រូវស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H 0463 បើកបរពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចក្លោងទ្វារវត្តឡ វ៉ាក់អើនិងរ៉ឺម៉កម៉ូតូដឹកស្រូវដែលធ្វើ ដំណើររៀបនឹងបត់ស្តាំចូលតាមក្លោងទ្វារវត្តធ្វើឲ្យយុវជនរងគ្រោះទាំង២នាក់ដួលអូសជា១០ម៉ែត្រមកខាងជើងផ្លូវ។

ប្រជាពលរដ្ឋបន្តទៀតថា ចំពោះអ្នកបើកម៉ូតូរ៉ឺម៉កម៉ូតូមិនមានរបួសអ្វីនោះទេ ។ ជនរងគ្រោះទាំង២នាក់ត្រូវបាន ប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ ៕ ដោយ ៖ យឹម សុថាន

...

nkw_28-11-2016_11 nkw_28-11-2016_10 nkw_28-11-2016_09

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print