ខេត្តស្វាយរៀង ៖ នគរបាលក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ពាក់ពន្ធ័និងករណីបង្ខាំងមនុស្សខុសច្បាប់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៦ក្នុងភូមិបាវិតកណ្ដាលសង្កាត់ក្រុងបាវិត ។
នគរបាលប៉ុស្តិ៍បាវិតបានអោយដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងឈ្មោះ ង្វៀង ធីវ៉ាង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិថាន់ហា ឃុំកូយ៉ូវ ស្រុកកូយ៉ូវ ខេត្តតៃនិញ បានប្ដឹងឈ្មោះ ហាវាង ថាយភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅមណ្ឌល២សង្កាត់អីចឹង ស្រុកកងទុង ខេត្តយ៉ាឡាយ និងបក្ខពួកពីបទបង្ខាំងមនុស្សខុសច្បាប ។
ក្រោយមកទើបសមត្ថកិច្ចនគរបាលបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យតែម្ដង ។រីឯជនរងគ្រោះមាន ឈ្មោះហ្វៀងមិនជីអាយុ២៧ឆ្នាំជនជាតិវៀតណាមមានទីលំនៅប្រទេសវៀតណាម ។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នកស៊ីឈ្នួលយាមមនុស្សពិតប្រាកដមែន ដោយនៅថ្ងៃឃាត់ខ្លួនរូបគេបានឈរចាំក្រុមគ្រួសារជនរងគ្រោះយកលុយមកអោយចំនួន១០០លានដុងក៏ត្រូវ សមត្ថកិច្ចឃាត់តែម្ដង ។
បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ស្នងការនគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ យឹម សុថាន