ចាញ់បោកគ្រូទាយណាត់ឲ្យឡើងផ្ទះសំណាក់រំលោភបានសម្រេច៥ដង ទើបផុតគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនគ្រូទាយកំពូលបោកម្នាក់បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះក្រោយពីនាំទៅដេកផ្ទះសំណាក់រួមរ័កបានសម្រេចហើយត្រូវជនរងគ្រោះប្តឹងនគរបាល កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

គ្រូទាយត្រូវវបានគេស្គាល់ឈ្មោះ ភុន សុខអេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រូទាយ មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ទ ស វ ឌ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា កន្លងមក គ្រូកំពូលបោកបានណាត់ឲ្យនាងមកជួប ដើម្បីកាត់គ្រោះចង្រៃ ហើយពេលមកដល់ បុរសខាងលើនាំចូលផ្ទះសំណាក់មួយក្នុងសង្កាត់ចោមចៅ និយាយបំភ័យរឿងកើតគ្រោះ ទាល់តែកាត់គ្រោះចេញទើបផុតទុក្ខទោសអប្រិយចង្រៃ តែចាំគេជួយដោយបង្ខំឲ្យនាងដេករួមរ័ក ក្នុងរយៈពេល២ម៉ោងក្នុងផ្ទះសំណាក់រហូតបានសម្រេចដល់ទៅ៥ដង រួចទើបឲ្យនាងវិលត្រឡប់ទៅស្រុកកំណើតវិញ ។

ប្រភពបន្តទៀតថា លុះរហូតដល់ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ គ្រូទាយកំពូលបោកបានណាត់ឲ្យនាងមកជួបសារជាថ្មី ដោយដឹងថាបាញ់បោកគ្រូទាយរូបនេះហើយ មកតាមការណាត់សន្យា តែមុននឹងជួបប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ រួចទើបទៅជួបត្រង់ចំណុចរង្វង់មូលចោមចៅ ប្រទះឃើញមុខទើបនគរបាលចាប់ឃាត់ខ្លួនបានតែម្ដងយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ៕

image1 image2 sokha

ដោយ៖ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print