nkd

តុលាការកំពូលបើកសវនាការរឿងក្ដីនាំចូលជាអន្តរជាតិនូវគ្រឿងញៀនខុសច្បាប់ ជិតមួយម៉ឺនគ្រាប់

nkd-36x6_outline

 ភ្នំពេញ ៖ មន្ត្រីតុលាការកំពូល បញ្ជាក់ថា រឿងក្ដីនាំចូលជាអន្តរជាតិនូវគ្រឿងញៀនខុសច្បាប់ ជិតមួយម៉ឺនគ្រាប់ បានដំណើរការនីតិវិធីដល់តុលាការកំពូលហើយ ពោលគឺ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការរឿងក្ដី នេះសាជាថ្មី ។

សវនាការនេះ ដឹកនាំដោយលោកឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក នៅ មុនីជោគ ជាតំណាងមហាអយ្យការ ។

ក្រុមជនជាប់ចោទមានឈ្មោះ វណ្ណ ច័ន្ទ ហៅ តូច ភេទស្រី អាយុ២៤ ឆ្នាំ ឈ្មោះ ទៀន អ៊ីប៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ឈ្មោះ ទៀន សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ ឈ្មោះ ឡៃ លីនដា ហៅតឿ ភេទស្រី អាយុ២៤ឆ្នាំ ឈ្មោះ ប៊ុន ពៅ ឈ្មោះ ប៊ុន ណេត និង ឈ្មោះ ទៀន សុធី ។

ក្រុមជនជាប់ចោទ ត្រូវសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសចន្លោះពី៧ឆ្នាំដល់១៥ឆ្នាំ ពីបទនាំចូលជាអន្តរជាតិនូវគ្រឿងញៀនខុសច្បាប់ពីប្រទេសឡាវមកខេត្តស្ទឹងត្រែង ជាង៩ពាន់គ្រាប់ប្រព្រឹត្តក្នុងឆ្នាំ២០១១ ។

ស្រ្តីជាប់ចោទម្នាក់ឈ្មោះ វណ្ណ ច័ន្ទ ធ្លាប់បានឆ្លើយក្នុងសវនាការថានាងត្រូវបានស្រ្តីចំណាស់ម្នាក់ពឹងឲ្យជួយយួរថង់អីវ៉ាន់ឆ្លងពីព្រំដែនឡាវមកស្ពានសេកុងតែពេលឆ្លង កាត់ប៉ុស្តិ៍យាមក៏ត្រូវសមត្ថកិច្ចឃាត់ និងឆែកឃើញថ្នាំញៀនចំនួន ៩៩៥៤ គ្រាប់ និងឃាត់មិត្ត នាង ឡៃ លីនដា ទៅជាមួយម្នាក់ទៀត ។ ឈ្មោះ វណ្ណ ច័ន្ទ និយាយថា មុនឃាត់ខ្លួនគឺមានមីងម្នាក់ធ្លាប់ផ្ញើលុយពីថៃឲ្យគ្រួសារតាមរយៈ ឈ្មោះ ទៀន សុគន្ធា ពីបន្ទាយមានជ័យមកស្ទឹងត្រែង ៤ ដងចំនួន ១ ម៉ឺនដុល្លារដោយនាងជាអ្នកទទួលជំនួសតែមិនបញ្ជាក់ថាលុយបានគ្រឿងញៀនទេ៕

neat neat1

ដោយ៖ ចេស្តា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print