nkw_28-11-2016_48

សមត្ថកិច្ចកំណត់បានមុខសញ្ញាក្រុមចោរប្លន់រួចដុតសពបំផ្លាញភស្តុតាងក្នុងដីចម្ការ ស្រុកភ្នំព្រឹកហើយ

nkd-36x6_outline

Update ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកភ្នំព្រឹក ប្រាប់ឱ្យដឹងថា មុខសញ្ញាក្រុមចោរប្លន់វាយសម្លាប់ជនរងគ្រោះម្នាក់ប្លន់យកម៉ូតូហើយដុតសពបំបាត់ភស្ថុតាងខណៈជនរងគ្រោះទៅប្រើប្រាស់គ្រឿងញៀន ក្នុងដីចំការមួយកន្លែងនោះ ។នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចស្រាវជ្រាវកំណត់បានមុខសញ្ញាក្រុមចោរប្លន់នោះហើយ។សត្ថមកិច្ចកំពុងតែតាមស្វែងរកចាប់ខ្លួនជនសង្ស័យជា ចោរប្លន់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

បើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការរងទទួលការងារព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា កាលពីវេលាប្រហែលម៉ោង៨និង២០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីប្លន់ម៉ូតូម៉ាកMSX ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម១គ្រឿងគ្មានស្លាកលេខ នៅចំណុចដីចំការមួយកន្លែង ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះមានឈ្មោះ សុខវណ្ណថា ភេទប្រុសអាយុ២០ឆ្នាំ បានជិះម៉ូតូចូលក្នុងដីចំការរបស់អ្នកភូមិដើម្បីសម្ងំប្រើប្រាស់គ្រឿងញៀន។នៅពេលនោះក្រុមចោរប្លន់សមត្ថកិច្ចសន្និដ្ឋានថាមានប្រហែល៣នាក់មិនស្គាល់អត្តសញ្ញាណ ហើយវាយប្លន់យកដុំថ្មនិងយកទួណឺវីសចាក់សម្លាប់ជនរងគ្រោះយ៉ាងព្រៃផ្សៃ មិនតែប៉ុណ្ណោះចោរប្លន់បានអូសសពយកទៅដុតក្នុងគំនរចំបើងដើម្បីបំបាត់ភស្ថុតាង។ ក្រោយពីធ្វើសកម្មភាពរួចហើយចោរប្លន់បានយកម៉ូតូជនរងគ្រោះជិះយកទៅបាត់។បន្ទាប់ពីចោរប្លន់ធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះ នោះហើយ ក៏មានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្បែរកន្លែងកើតហេតុឃើញភ្លើងឆេះចំបើងយ៉ាងសន្ធោសន្ធៅ ក៏នាំគ្នាទៅមើល ទើបប្រទះឃើញសពមនុស្សម្នាក់រងការឆេះខ្លោច ក៏ត្រូវបានពលរដ្ឋ រាយការណ៍មកសមត្ថកិច្ចចុះទៅត្រួតពិនិត្យ និងនាំគ្នាពន្លត់ភ្លើងយកសពចេញពីគំនរភ្លើងចំបើងនោះចេញ។

លោកអធិការរងប្រាប់ឱ្យដឹងទៀតថា នៅកន្លែងកើតហេតុសមត្ថកិច្ចពិនិត្យឃើញ ថង់ច្រកថ្នាំញៀននិងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ នៅលើក្បាលសាកសពមានឃើញស្នាមបែកលលាក្បាល ស្នាមចាក់លើភ្នែកទាំង២ និងស្នាមចាក់លើដងខ្លួនដោយចោរប្លន់ប្រើប្រាស់ទួណឺវីស។សាកសពជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ក៏បានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕  ដោយ ៖ សំ វិច្ឆិកា

nkw_28-11-2016_48 nkw_28-11-2016_47 nkw_28-11-2016_46 nkw_28-11-2016_45 nkw_28-11-2016_01 nkw_28-11-2016_04 nkw_28-11-2016_44

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print