ខេត្តត្បូងឃ្មុំ; លោកស្នងការ ម៉ៅ ពៅ បានថ្លែងអោយដឹងថា នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៥ ក្រុមការងារចម្រុះទី២៥ ខេត្តត្បូងឃ្មុំ និងគណ:កម្មការជំរឿនខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យវត្តមានជនបរទេសអន្តោប្រវេសន៍ ជាលទ្ធផលបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ដែលស្នាក់នៅ និងធ្វេីអាជីវកម្មខុសច្បាប់ បានសរុបចំនួន៣៨នាក់ ស្រី១២នាក់។ក្នុងនោះអ្នកមានទិដ្ឋាការ(T ទេសចរណ៍) ២០នាក់ ស្រី ០៩នាក់(ប្រេីប្រាស់ខុសគោលដៅ)និងអ្នកគ្មានឯកសារទេីបចូលថ្មី ចំនួន១៨នាក់ ស្រី០៣នាក់។
លោកបានអោយដឹងទៀតថា បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានរៀបចំឯកសារបណ្តេញចេញនិងធ្វេីកិច្ចសន្យាអោយចាកចេញពីកម្ពុជានៅរសៀលថ្ងៃ១១ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីមានគោលការណ៍ឯកភាពពីនាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍។វណ្ណះ







