image2-1

ជាងកាត់សក់ជិតគ្នាទាស់សម្តី លើកគ្នាព្រួតវាយប្តីបែកភ្នែកប្រពន្ធបែកមាត់

nkd-36x6_outline

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូបានដឹកដៃគ្នាមកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅបន្ទាប់ទាស់សម្ដីគ្នាជាមួយជាងកាត់ដូចគ្នា បង្កហិង្សាមានរបួសស្នាមប្តីបែកភ្នែកប្រពន្ធបែកមាត់ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ភាគី២នាក់ប្តីប្រពន្ធរងរបួសមានប្តីឈ្មោះ សារុន ឆន អាយុ៣៤ឆ្នាំ មុខរបរកាត់សក់ ប្រពន្ធឈ្មោះសុ ចិន្តា អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ មានស្រុកកំណើតនៅភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកភាគីម្ខាងទៀត មិនឃើញមានវត្តមានមកប៉ុស្តិ៍ប៉ូលិសឡើយ គ្រាន់តែដឹងថាជាជាងកាត់សក់ តូបក្បែរខាងគ្នារងរបួសស្រាល ។

តាមសម្តីភាគីខាង២នាក់ប្តីប្រពន្ធបានឲ្យដឹងថា គាត់និងដៃគូជម្លោះបានទាស់សម្តីគ្នាជាយូរមកនិងមើលមុខគ្នាមិនត្រង់ ដោយសាររបររកសុីដូចគ្នាក្បែរខាងគ្នា លុះមកដល់ព្រឹកថ្ងៃកើតហេតុ មិនដឹងថាភាគីបង្កខឹងគុំគួនដល់កំរិតណានោះទេ ស្រាប់តែមានគ្នា៣នាក់ ស្រែកជេរឡូឡាដាក់គ្រួសារគាត់ ទ្រាំមិនបានតបតវិញ ក៏កើតជាហិង្សាឈានប្រើដល់កម្លាំងបាយ ញញួ ដំបង វាយមកលើខ្លួន ប្រតាយប្រតប់គ្នា ទីបំផុតភាគីប្តីប្រពន្ធប្តីរងរបួសបែកភ្នែក ប្រពន្ធរងរបួសបែកមាត់ រីឯភាគីម្ខាងទៀតរងរបួសស្រាល ។

ក្រោយកើតហេតុភាគី២នាក់ប្តីប្រពន្ធនាំគ្នាមកប្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ចំណែកឯភាគីជម្លោះម្ខាងទៀតរត់ទៅប្តឹងនៅអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ។ ដោយភាពចម្រូងចម្រាស់គ្នាដណ្តើមដើររកកន្លែងប្តឹង ចុងក្រោយភាគី២នាក់ប្តីប្រពន្ធ ចង់បាននូវភាពសច្ចៈធម៌ ក៏សុំនគរបាលប៉ុស្តិ៍ទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យវិញ ៕

image2-1 image1-1

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print