smp

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅសៀមរាប

nkd-36x6_outline

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំ ពិភាក្សាការងារជាមួយ លោក Raza Rabbani ប្រធានព្រឹទ្ឋសភានៃប្រទេសប៉ាគីស្ថាន នៅទីក្រុងសៀមរាប។ លោក Raza Rabbani សោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ស្របពេលនឹងការអញ្ជើញចូលមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ (The 9th Plenary Session of Asian Parliamentary Assembly) ដែលនឹងប្រព្រឹត្តិទៅធ្វើចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមប្រធាន «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី»។ លោក Raza Rabbani បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ និងរាជរដ្ឋាភិបាលដែលបាន ទទួលរៀបចំ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបលោក និងប្រតិភូទាំងអស់។ ទន្ទឹមនឹងនេះ លោកកប្រធានព្រឹទ្ឋសភាក៏បានលើកឡើងផងដែរអំពីការផ្លាស់ប្តូរនៃស្ថានការណ៍ពិភពលោកដែលជាការព្រួយបារម្ភហើយដែល អាស៊ានត្រូវតែរក្សានូវជំហរ និងអត្តសញ្ញាណរបស់ខ្លួនអោយបានរឹងមាំ។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានមោទនៈភាព និងស្វាគមន៍ចំពោះវត្តមាន លោក Raza Rabbani និងប្រតិភូ ទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅក្នុងមហាសន្និបាតទាំងលើកទី ៨ និងទី៩ នៅកម្ពុជា ដែលពីមុន ធ្វើនៅទីក្រុងថ្មីនៃរាជធានីភ្នំពេញ និងពេលនេះកំពុងធ្វើនៅទីក្រុងវប្បធម៍ប្រវត្តិសាស្រ្តចាស់របស់កម្ពុជា។ នៅទីនេះពីមុនគឺជាទីសមរភូមិ ហើយសៀមរាបពីមុនគឺមានសណ្ឋាគារចាស់ៗតែ២ប៉ុណ្ណោះ តែពេលនេះមានជាង ២០០ សណ្ឋាគារទំនើបៗ ដែលបង្ហាញពីការរីកចម្រើននៃខេត្តប្រវត្តិសាស្រ្តនេះ។

សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា អាស៊ានបច្ចុប្បន្នគឺជាតំបន់ដ៏ទាក់ទាញ ដែលមានអ្នកចង់ធ្វើជាដៃគូយ៉ាងច្រើន។ ប៉ាគីស្ថានអាចក្លាយជាដៃគូមួយដ៏ល្អរបស់អាស៊ានផងដែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានលើកឡើង អំពីការព្រួយបារម្ភនៃសភាពការណ៍ពិភពលោកជាមួយនិងភាពសាំញាំនៃការវាយទប់ស្កាត់អំពើភេរកម្មដែលហាក់ ដូចជាកំពុងរាលដាលមកដល់តំបន់អាស៊ាន ដូចជាប្រទេសហ្វីលីពីនដែលកំពុងវាយទប់ស្កាត់អង្គការភេរវកម្ម ISIS ។ គឺយើងត្រូវរួមគ្នាបំបាត់អំពីភេរវកម្មដើម្បីបង្កើនជំនឿទុកចិត្តឡើងវិញ ហើយវេទិកាសន្ទនាអំពីសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដែលនឹងប្រារព្ឋនៅកម្ពុជាពេលនេះគឺពិតជា មានសារៈសំខាន់ខ្លាំងណាស់ ទាំងសម្រាប់ប្រទេសអាស៊ាន ក៏ដូចជាសម្រាប់ប្រទេសដែលជាសមាជិកនៃ APA ទាំងអស់ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់និងថ្លែងអំណរគុណផងដែរអំពីទំនាក់ទំនងល្អ និងការទទួលស្គាល់របស់ប៉ាគីស្ថានចំពោះកម្ពុជាតាំងពីពេលដែលប្រទេសយើងមិនទាន់បានទទួលឯករាជ្យពេញលេញ។ ស្ថានភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរសព្វថ្ងៃគឺប្រហាក់ប្រហែលគ្នា។ សម្តេចតេជោបានគាំទ្រ និងជំរុញអោយបង្កើនទំហំពាណិជ្ជកម្មអោយបានខ្ពស់ឡើង គឺក្នុងនោះប្រទេសទាំងអាចសហការគ្នាលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ហើយត្រូវស្វែងរកវិស័យដទៃៗទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលនាំមកផលប្រយោជន៍សម្រាប់ជាជាតិទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរអំពីខួប ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជាប៉ាគីស្ថាន នៅឆ្នាំ ២០១៧ ខាងមុខនេះ។ សម្តេចតេជោ បានគាំទ្រ និងណែនាំអោយមានកិច្ចសហការរៀបចំពិធីអបអរសាទរនៃចំណងមិត្តភាពអោយកាន់តែរឹងមាំខ្លាំងឡើងថែមទៀត៕

smp smp1 smp3 smp2

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print