កីឡាករ ឡុង សំណាង និង ញ៉េ សិទ្ធ រកបានកៅអីជុំទី២ក្នុងកម្មវិធី Knock Out Seriesវគ្គ៤

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ឡុង សំណាងមកពី ក្លិបសាលវ័ន្តកីឡា និងកីឡាករ ញ៉េ សិទ្ធ មកពីក្លិបអេភូថងកីឡាទទួលបានកៅអីជុំទី២ក្នុងកម្មវិធីប្រកួតកីឡាប្រដាលក្បាច់ គុនបុរាណខ្មែរ (Knock Out Series)វគ្គ៤ក្រោយពីវាយឈ្នះដៃគូប្រកួតរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៦នៅសង្វៀន TIFFYអារីណា ប៉ុស្តិ៍លេខ៥។

កីឡាករ ឡុង សំណាង បានវាយយក ឈ្នះកីឡាករ ធឿន ធី មកពីក្លិបអង្គរមាន ជ័យខេត្តសៀមរាប ដោយពិន្ទុយ៉ាងប្រផុតប្រផើយក្នុងចំណោម៣ទឹកនោះ។ ចំណែក កីឡាករ ញ៉េ សិទ្ធ បានប្រកួតឈ្នះកីឡាករ ស្រម៉ៃ សួង មកពីក្លិបកុមារទេពមានប្ញទ្ធិដោយផ្តួលឲ្យសន្លប់ក្នុង6ទឹកទី២ ។ចំណែកឯការប្រកួតជាលក្ខណៈមិត្តភាពវិញកីឡាករ ម៉ន សាម៉េត មកពីក្លិបការិយាល័យទី៥នៃកងទ័ពជើងគោកបានប្រើស្នៀតជង្គង់ អុកទៅលើពោះកីឡាករ សេន កុសល មកពីក្លិបមោងប្ញស្សីមរតកគុនខ្មែរខេត្តបាត ដំបងឲ្យសន្លប់ក្នុងទឹកទី៤ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ ដណ្តើមពានរង្វាន់ (Knock Out Series)វគ្គ៤ ក្នុងប្រភេទម្ងន់៦០កីឡូក្រាមមានកីឡា ករចូលរួមសរុប៣២នាក់ចែកចេញជា៤ ដំណាក់កាលទើបឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមធ្វើជាម្ចាស់ជើងឯកដោយទទួលបានប្រាក់រង្វាន់ចំនួន៤ពាន់ដុល្លារ អមជាមួយនិងពានចំនួន១ផងដែរ៕

fight-2 fight-1fight-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print