ភ្នំពេញ៖ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមត្រូវបានផ្លាស់ប្តូរទៅកាន់តំណែងជាស្នងការខេត្តត្បូងឃ្មុំ ខណះលោកឧត្តមសេនីយ៍ម៉ៅ ពៅ ប្តូរទៅកាន់តំណែងជាអនុប្រធានសេនាធិការ។ ព័ត៍មានខាងលើនេះលេចឮយូរមកហើយ ប៉ុន្តែមិនទាន់ច្បាស់ តែអ្នកដែលដឹងរឿងនេះបញ្ជាក់ថា៖ រឿងនេះពិតប្រាកដមែនហើយ ការរៀបចំដោះដូរនឹងត្រូវធ្វើខាងមុខនេះ។ មន្ត្រីបានបន្តថា៖ ដោយឡែក លោក ឯម កុសល ស្នងការរងខេត្តកំពង់ចាមទទួលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវឡើងជាស្នងការខេត្តកំពង់ចាមវិញ៕
...
ដោយ៖ សុខ ខេមរា