india-1

ឥណ្ឌូនេស៊ីបង្កើនសន្តិសុខការពារមហាបាតុកម្មទ្រង់ទ្រាយធំ

nkd-36x6_outline

កម្លាំងសន្តិសុខឥណ្ឌូនេស៊ីបានបង្កើនកម្លាំងការពាររហូតដល់៨.៧០០នាក់ និង រថយន្តប្រឆាំងអំពើហិង្សា៣៦គ្រឿងបានដាក់ពង្រាយដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់ដែលអាចកើតឡើងពេលមានបាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងហ្សាការតានថ្ងៃ ទី២៥ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ខាងមុខ។

តំណាងប៉ូលិសជាតិឥណ្ឌូនេស៊ីបានឲ្យដឹងថា នៅក្នុងការបង្កើនកម្លាំងការពារបាន ប្រមូលមកពី២១ខេត្តដែលជាប៉ូលិសមានបទពិសោធន៍ខ្ពស់។ កម្លាំងសន្តិសុខបានបែងចែកជា៨៧ក្រុមដោយក្នុងមួយក្រុមៗមានសមាជិក១០០នាក់ ការពារទីតាំង៣៩ កន្លែងផ្សេងគ្នានៅទីក្រុងហ្សាការតា។ កម្លាំង ប៉ូលិសដទៃទៀតបានការពារទីតាំង៧កន្លែង ទៀតនៅក្នុងទីក្រុងក្នុងនោះមានសភា និង វិមានប្រធានាធិបតី។

ក្នុងថ្ងៃជាមួយគ្នានោះប្រធានាធិបតី Joko Widodo បានអំពាវនាវឲ្យពលរដ្ឋរក្សាការអត់ ធ្មត់ទប់ស្កាត់អំពើហិង្សាកើតឡើង ខណៈដែលស្ថានភាពកាន់តែតានតឹងដោយបាតុកម្មបង្កើតឡើងដោយក្រុមអ៊ិស្លាម។ មន្ត្រីទទួលខុសត្រូវបានបញ្ជូនទាំងឧទ្ធម្ភាគចក្រ បាចខិត្តប័ណ្ណព្រមានដល់អ្នកចូលរួមធ្វើ បាតុកម្មអាចនឹងត្រូវផ្តន្ទាទោសបើមានអំពើ ហិង្សាកើតឡើង ៕ ដោយ ៖ ម៉ែវ សាធី

india-2 india-1

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print