15218381_621835501321616_2109032342_n

ក្រុមIS ប៉ុនប៉ងវាយប្រហារស្ថានទូតមីយ៉ាន់ម៉ានៅឥណ្ឌូនេស៊ី

nkd-36x6_outline

ដោយសារតែមានការដាក់គំនាបទៅលើក្រុមជនជាតិភាគតិចរ៉ូហ៊ីនយ៉ាដែល កាន់សាសនាអ៊ិស្លាមនៅមីយ៉ាន់ម៉ាបានធ្វើឲ្យមានគំនុំកាន់តែខ្លាំងជាមួយក្រុមភេរវ កម្មអ៊ិស្លាមធ្វើឲ្យក្រុមនេះឡើងគម្រោង វាយប្រហារទៅលើទីតាំងនានារបស់មី យ៉ាន់ម៉ា។ នៅក្នុងប្រទេសមីយ៉ាន់ម៉ាពល រដ្ឋភាគច្រើនកាន់ព្រះពុទ្ធសាសនា។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កម្លាំងប៉ូលិស ឥណ្ឌូនេស៊ីចាប់បានជនសង្ស័យ៣នាក់ជាបណ្តាញអង្គការរដ្ឋអ៊ិស្លាមដែលមានផែនការធ្វើភេរវកម្មប្រឆាំងនឹងស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងហ្សាការតា។ ដំណឹងនេះ ធ្លាក់មកជួនចំពេលដែលកំហឹងកំពុងឆាបឆេះខ្លាំងនៅមីយ៉ាន់ម៉ាដោយសារតែកង កម្លាំងយោធាបានចេញបង្ក្រាបពួកជនជាតិភាគតិចកាន់សាសនាអ៊ិស្លាមរ៉ូហ៊ីនយ៉ា។
នៅក្នុងចំណោមជនសង្ស័យទាំងបីនាក់ ដែលជាសកម្មជនក្នុងបណ្តាញអ៊ិស្លាមជ្រុល និយមក្នុងស្រុក Jemaah Ansar Daulah នៃអង្គការរដ្ឋអ៊ិស្លាមនៅឥណ្ឌូណេស៊ីម្នាក់ចេះផលិតជាតិផ្ទុះត្រូវចាប់ខ្លួនបានមុនកាលពីថ្ងៃពុធ ទើបនាំដល់ការចាប់ខ្លួនពីរនាក់បន្ថែម ទៀត។ ជនសង្ស័យទាំងនេះបានប្រមូលផ្តុំជាតិផ្ទុះជាច្រើនសម្រាប់ផលិតគ្រាប់បែកច្នៃដែលអាចមានកម្លាំងផ្ទុះខ្លាំងបំផុតស្ទើរប្រៀបបានទៅនឹងគ្រាប់បែកផ្ទុះក្នុងភេរវ កម្មក្រុងបាលីស្លាប់មនុស្សអស់២០២នាក់ កាលពីឆ្នាំ២០០២។ នេះបើតាមការលម្អិត របស់ប៉ូលិស។ អ្នកនាំពាក្យបានបញ្ជាក់ បន្ថែមទៀតថា តាមផែនការជនសង្ស័យ ទាំងបីគ្រោងនឹងធ្វើការវាយប្រហារភេរវ កម្មបំផ្ទុះគ្រាប់បែកប្រឆាំងនឹងសភាទីបញ្ជាការប៉ូលិសស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅ ទីក្រុងហ្សាការតា និងស្ថានីយទូរទស្សន៍ជាច្រើនផ្សេងទៀត៕

ដោយ ៖ ម៉ែវ សាធី

15218381_621835501321616_2109032342_n

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print