11-29-2016-03

បុរសម្នាក់ដេកស្លាប់ផ្ទះសង្ស័យខ្យល់គរ

nkd-36x6_outline

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក និងរាយការណ៍ទៅសមត្ថកិច្ចនគរបាល មូលដ្ឋានមកពិនិត្យបុរសម្នាក់ដេកស្លាប់នៅផ្ទះ ។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតក្នុងភូមិប្រម៉ាត់ប្រាំឃុំកំពង់ត្រាចស្រុករមាសហែក។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយដឹងថាក្រោយពីមានសេក្ដីរាយការណ៏ពីអ្នកភូមិថាមានមនុស្សដេកស្លាប់នៅផ្ទះអ្នកជិតខាងរបងជាមួយទើបកម្លាំងស្រុកនគរបាលប៉ុស្ត័និងសមត្ថកិច្ចជំនាញបានមកពិនិត្យសាកសពភ្លាមៗខ្លាចក្រែងជាអំពើរឃាដកម្ម។ប្រភពបន្តថាបុរសដែលស្លាប់មានឈ្មោះទ្រី យ៉ុន អាយុ២៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ ខាងលើ ។

យោងតាមអ្នកភូមិបានអោយដឹងថាបុរសខាងលើជាមនុស្សស្រវឹងខួបផឹកមិនលួសថ្ងៃឡើយមិនថាដើរទៅទីណាគឺដេកកន្លែងនិងណាមួយបុរសនេះក៏មានជម្ងឺបេះដូងរាំរៃផងដែរ។មុនថ្ងៃកើតហេតុបុរសនេះបានផឹកស្រាស្រវឹងជោគហើយក៏បានចូលផ្ទះអ្នកភូមិឈ្មោះគីម សារឹត ភេទ ប្រុសអាយុ៣៥ឆ្នាំដែលមានទីលំនីភូមិជាមួយគ្នាដេកមួយយប់។លុះព្រឹកឡើងម្ចាស់ផ្ទះក៏ដាស់អោយក្រោកប៉ុន្តែមិនមានមាត់ករអ្វីសោះទើបមានការសង្ស័យស្ទាបដង្ហើមច្រមុះក៏មានការឆោឡោរតែម្ដង។ក្រោយពីពិនិត្យសាកសពរួចមកសមត្ថកិច្ចជំនាញក៏បានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រោះមិនឃើញមានស្លាកស្នាមសំគាល់អ្វីជាអំពើរឃាដកម្មនោះទេ ៕ ដោយ ៖ យឹម សុថាន  

11-29-2016-03 11-29-2016-02 11-29-2016-01

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print