កម្មកររោងចក្រចូលលួចអាវបាន២ដង ចូលលួចម្តងទៀតត្រូវសន្តិសុខក្របួចឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មររោងចក្រមួយកន្លែងធ្វើសកម្មភាពចូលលួចអាវហើយត្រូវបានសន្តិសុខចាប់ក្របួចឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចរោងចក្រយីហោ យ៉ក ម៉ាស់  ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះរឿន សុខជា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រខាងលើ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង  សង្កាត់ចោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ ឃុំស្លក្រាម ស្រុក សេរីសោភណ័ បន្ទាយមានជ័យ។

តាមសាក្សីពីសន្តិសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈកម្មករកំពុងបំពេញការងារហើយជនសង្ស័យក៏បានចេញទៅបន្ទប់ទឹកដោយដើរឆ្លងកន្លែងសន្តិសុខឈរយាម ដោយមានការសង្ស័យក៏ហៅឃាត់សួរនិងធ្វើការឆែកឆេរកឃើញអាវរោងចក្រចំនួន៨អាវ ដែលជនសង្ស័យចងមូលដាក់តាមដៃអាវ និងជើងខោទើបឃាត់ខ្លួនតែម្តង។

ជនសង្ស័យបានសារភាពថា ខ្លួនបានលួចអាវនៅទីនោះចំនួន២ដងរួចមកហើយ ដោយម្តងយកបានអាវចំនួន៤ លើកទី៣ទើបត្រូវសន្តិសុខឃាត់បានតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសន្តិសុខប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបចាត់ការតាមនីតិវិធីច្បាប់៕

image1 image3 image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print