play

ទេព កញ្ញា វាយលុកទីផ្សារសម្តែងខ្លាំងនៅចុងឆ្នាំនេះ

nkd-36x6_outline

ភ្នំពេញ៖ តារាសម្តែងស្រីសាច់សខ្ចីថ្ពល់ខួច កញ្ញា ទេព កញ្ញា កាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្នាដៃសម្តែងខ្សែភាពយន្តកន្លងមក។ កាន់តែចាប់អារម្មណ៍គឺក្រោយពីតារាស្រីរូបនេះទទួលបានតំណែងជាតួឯកស្រីជាច្រើនរឿងបន្តបន្ទាប់នៅចុងឆ្នាំ២០១៦ ដែលគេរំពឹងថា នាងនឹងក្លាយជាតារាស្រីលេចធ្លោរមួយក្នុងចំណោមតារាស្រីលេចធ្លោរជាច្រើនក្នុងអាជីពសម្តែង។

ប្រឡូកក្នុងការងារសិល្បៈមិនបាន៣ឆ្នាំផង តារាសម្តែងលឿង គីមហុង ហៅទេព កញ្ញា ទទួលបានឱកាសការងារសិល្បៈជាច្រើន ពិសេសការសម្តែង ខណៈដែលនាងទទួលបានការសម្តែងប្រមាណ៨រឿងរួចមកហើយ ហើយភាគច្រើនក្នុងតំណែងជាតួឯក។ ដោយមានការជួយណែនាំពីម្តាយមីង គឺអ្នកនាងព្រំ រដ្ឋា បូករួមទាំងសមត្ថភាព ទេពកោលសល្យ និងរូបសម្រស់ដែលជាដើមទុនសំខាន់សម្រាប់ប្រកួតប្រជែងជាមួយនឹងសិល្បករដទៃគឺនាងមានគ្រប់គ្រាន់។ ខ្សែភាពយន្តដែលធ្វើឲ្យ ទេពកញ្ញា លេចមុខមាត់ខ្លាំងមានដូចជារឿងភាគរបស់ទូរទស្សន៍MYTVរឿង “វិថីនារី” ខ្សែភាពយន្តខ្នាតធំដែលសហការផលិតរវាងខ្មែរ និងបរទេសគឺរឿង”សង្គ្រាមបងប្អូន” រឿង”ស្នេហ៍បញ្ច្រាសទិស”របស់ផលិតកម្មចក្រវាឡពេជ្រជាដើម។ តារាស្រីដែលមានទឹកដីកំណើតពីខេត្តតាកែវរូបនេះបញ្ជាក់ថា បច្ចុប្បន្ននាងទទួលបានតំណែងជាតួឯកស្រី៣រឿងព្រមគ្នាគឺមានដូចជារឿង”ស្រទន់មន្តស្នេហ៍”  រឿង”ម្ចាស់គ្រងបេះដូង” និងរឿង”ផ្ការីកក្នុងចិត្ត”ជាដើម។

នាងបញ្ជាក់ថា ខ្សែភាពយន្តនេះសុទ្ធតែស្ថិតក្រោមការផលិតយ៉ាងសម្រិតសម្រាំង ដើម្បីប្រាកដថា ជាខ្សែភាពយន្តដែលមានគុណភាពប្រកួតប្រជែង ហើយនាងរំពឹងដែរថា ខ្សែភាពយន្តនេះនឹងធ្វើឲ្យនាងវាយលុកទីផ្សារកាន់តែខ្លាំងសម្រាប់ដើមឆ្នាំ២០១៧ខាងមុខ។ តារាសម្តែងស្រីវ័យ១៨ឆ្នាំរូបនេះលើកឡើងដែរថា នាងនឹងបន្តព្យាយាមសម្រាប់ឆ្នាំបន្ទាប់ទៀតដើម្បីបន្តក្តាប់យកឱកាសការងារនេះ។

គួរបញ្ជាក់ដែរថា ទេព កញ្ញា បានចូលប្រឡូក្នុងអាជីពសិល្បៈកាលពីចុងឆ្នាំ២០១៣ បន្ទាប់ពីនាងបានក្លាយជាបេក្ខនារី១០នាក់ចុងក្រោយក្នុងព្រឹត្តិការណ៍ប្រឡង”សម្រស់ ម៉ូដែលខ្មែរ២០១៣”របស់ស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣។ តារាស្រីរូបនេះមានឱកាសច្រើនក្នុងការងារសម្តែង ទាំងក្នុងខ្សែភាពយន្ត បទចម្រៀងខារ៉ាអូខេ និងឈុតផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន។ នាងនឹងត្រូវគេរំពឹងថានឹងក្លាយជាតួឯកស្រីលេចធ្លោរបន្តទៀតសម្រាប់ឆ្នាំ២០១៧៕

kanha-7 kanha-10 kanha-1 kanha-6 kanha-2 kanha-5 kanha-8 kanha-4 kanha-9 kanha-3

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print