pa

លោក ប៉ា សុជាតិវង្ស៖ ក្រុមហ៊ុនសិង្ហបូរីជាច្រើនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ រយៈពេល៥ខែចុងក្រោយនេះ

nkd-36x6_outline

ភ្នំពេញ៖ លោក  ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ក្រុមហ៊ុនសិង្ហបូរីជាច្រើនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញរយៈពេល៥ខែចុងក្រោយនេះ លោកបានបញ្ជាក់បែបនេះក្នុងឱកាសទទួលជួបសម្ដែងការគួសមជាមួយ ឯកអគ្គរដ្ឋទូតថ្មីប្រទេសសិង្ហបុរីប្រចាំកម្ពុជា លោក Michael Tang Kengsiong  កាលពីថ្ងៃទី២៩ វិច្ឆិកា នេះ នៅសាលារាជធានី ។

លោក Michael Tang Kengsiong  បានប្រសាសន៍ថា៖  រាជធានីភ្នំពេញនៅមានបញ្ហាប្រឈមខ្លះ តែភ្នំពេញកំពុងដើរលើផ្លូវត្រូវនៃការអភិវឌ្ឍន៍។ លោកបន្តថា៖  ក្នុងរយៈពេល៥ខែដែលលោកបានមកបំពេញតួនាទីជាឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំកម្ពុជាបានឃើញក្រុមហ៊ុនមកពីសិង្ហបូរីជាច្រើនកំពុងបានបណ្តាក់ទុនរកស៊ីនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស បានថ្លែងថា៖ សិង្ហបូរីជាប្រទេសមួយដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ហើយទោះតិចឬច្រើន សិង្ហបូរីក៏បានរួមចំណែកជួយដល់ការពង្រឹងស្ថេរភាពនយោបាយ និងលើកកំពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៅកម្ពុជាផងដែរ ។ ក្រៅពីនេះសិង្ហបូរីក៏នៅបានផ្តល់កិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សថែមទៀត ។ លោកអភិបាលក៏បានជម្រាបជូនភ្ញៀវពីបញ្ហាប្រឈម៣ដែលរាជធានីភ្នំពេញកំពុងជួបប្រទះនាពេលបច្ចុប្បន្នគឺទី១៖ បញ្ញាកកស្ទះចរាចរណ៍រាល់ថ្ងៃ,ទី២៖បញ្ហារងគ្រោះដោយជំនន់ទឹកភ្លៀវ និងទឹកទន្លេមេគង្គក្នុងស្ថានភាពភូមិសាស្ត្ររាជធានីភ្នំពេញមានសណ្តានដូចបាតខ្ទះដែលតម្រូវឲ្យមានការបូមទឹកចេញជាប្រចាំ។ទី៣៖បញ្ហាសំរាម និងកាកសំណល់ ក៏ដូចបញ្ហាបរិស្ថានក៏កំពុងប្រឈមខ្លាំងនៅពេលដែលចំនួនប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញកើនឡើងឥតឈប់ឈរដល់ជាង២លាននាក់នាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះដែរឮ លោក ប៉ា សុជាតិវង្ស ក៏បានស្នើ សុំតាមរយៈលោកឯកអគ្គរដ្ឋទូតសឹង្ហបូរី ជួយរាជធានីភ្នំពេញលើគោលការណ៍ច្បាប់គ្រប់គ្រងចិញ្ចើមថ្នល់ដែលកំពុងបង្កការបាត់សណ្តាប់ធ្នាប់យ៉ាងខ្លាំងក្នុងទីក្រុង នៅពេលដែលប្រទេសសិង្ហបូរី មានបទពិសោធន៍លើការគ្រប់គ្រងចិញ្ចើមថ្នល់បានល្អសម្រាប់សិង្ហបូរីដែលមានផ្ទៃដីត្រឹមតែ៦៩២គីឡូម៉ែត្រក្រឡា ហើយមានប្រជាជនតែជាង៥លាននាក់តែប៉ុណ្ណោះ ៕

pa pa3 pa1 pa2 pa4

ដោយ៖ សំរិត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print