11-29-2016-31

ហុងដាសេ១២៥បុកហុងដាស្កូពីពេញទំហឹងរបួសធ្ងន់២នាក់

nkd-36x6_outline

ខេត្តស្វាយរៀង៖ ប្រុស ស្រី២នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងហុងដាសេ១២៥ បុកជាមួយម៉ូតូហុងដាស្កូពី ដែលបើកបញ្រាសគ្នាពេញទំហឹង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ភាគីម៉ូតូរងគ្រោះមានឈ្មោះម៉ុក ចន្នី អាយុ១៩ឆ្នាំ មុខរបរនិស្សិតមានទីលំនៅភូមិតេជៈ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខណៈជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៍ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១H៦៩៧១ ។ រីឯភាគីបង្កហេតុ មានឈ្មោះសួង កុសាន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដោយបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១D៩០៦៣ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានអះអាងថា មុនពេលកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ដោយធ្វើដំណើរពីជើងមកត្បូងក្នុងល្បឿនលឿន ស្រាប់តែមាននារីម្នាក់បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីធ្វើដំណើរបញ្រាសគ្នា ពីត្បូងមកជើងបុកពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឲ្យដួលទាំងម៉ូតូ និងមនុស្សតែម្ដង។
ក្រោយមកប្រជាពលរដ្ឋបានចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍ និងដឹកភាគីទាំង២ទៅកាន់មន្ទីរពេទ្យ ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីម៉ូតូ C125 ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ចំពោះមធ្យោបាយម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបាសាក់ដើម្បីដោះស្រាយពេលក្រោយ ៕ ដោយ ៖ យឹម សុថាន

11-29-2016-30 11-29-2016-31

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print