គុយបាបាញ់កាំភ្លើងធំ២១គ្រាប់ចាប់ផ្តើមពិធីកាន់ទុក្ខអតីតមេដឹកនាំហ្វុីដែលកាស្ត្រូ

ចែករំលែក៖

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា គុយបាបានរៀបចំកិច្ចការចាំបាច់ក្នុងពេលកានទុក្ខមេដឹកនាំដែលជាវីរបុរសបដិវត្តន៍គុយបាទទួល មរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ក្នុង ជន្មាយុ៩០ឆ្នាំ។

តាមការប្រកាសរបស់រដ្ឋាភិបាលពិធីកាន់ទុក្ខត្រូវចាប់ផ្តើមនៅវេលាម៉ោង៩និង២២នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា (ម៉ោងក្នុង តំបន់) នៅស្តូប Jose Marti ស្ថិតនៅទីលាន បដិវត្តន៍ក្នុងទីក្រុង La Habana ជាការចាប់ផ្តើមកាន់ទុក្ខដោយបាញ់កាំភ្លើងធំ២១ គ្រាប់។

ក្រោយរយៈពេល៩ថ្ងៃនៃពិធីបុណ្យ សពលោក ហ្វុីដែល កាស្ត្រូ រដ្ឋាភិបាលនឹងយកសពទៅបូជាតាមការចង់បានរបស់គាត់ ពេលនៅរស់។ ធាតុរបស់លោក កាស្ត្រូ នឹងត្រូវយកទៅដាក់នៅកន្លែងកប់សពនៅទីក្រុង Santiago De Cuba ដែលជាកន្លែងចាប់ផ្តើមនៃការធ្វើបដិវត្តន៍គុយបា។

អតីតមេដឹកនាំគុយបាគឺជាតំណាងនៃបដិវត្តន៍គុយបាដែលជាមេដឹកនាំជាង៥ ទសវត្សនៅក្នុងប្រទេសនេះ។ ពិធីបុណ្យសពរបស់លោកនឹងធ្វើបញ្ចប់នៅថ្ងៃទី៤ ខែធ្នូ។

មេដឹកនាំគុយបា រ៉ាអ៊ូល កាស្ត្រូ កាន់ កាប់គុយបាន១០ឆ្នាំមកហើយ បន្តពីលោក ហ្វុីដែល ជាបងប្រុស។ តែការកាន់កាប់ក៏ត្រូវបានគេមើលឃើញថា នៅតែស្ថិត ក្រោមការណែនាំឃ្លាំមើលរបស់លោក ហ្វុី ដែល កាស្ត្រូ ដដែល។

កន្លងមកលោក រ៉ាអ៊ូល បានប្រកាសថា នឹងឈប់កាន់អំណាចនៅឆ្នាំ២០១៨ខាងមុខ។ អ្នកដែលឡើងមកបន្តអំណាចពី លោក រ៉ាអ៊ូល ត្រូវបានតែងតាំងរួចមកហើយ គឺលោក មីហ្គែល ដ្យាហ្សឺ កាណែល ជា បុរសខ្លាំងទី២ក្នុងរដ្ឋាភិបាលគុយបា។ ដ្បិតថា រ៉ាអ៊ូល កាស្ត្រូ ឈប់កាន់

អំណាច ក្នុងពេលខាងមុខក្តី តែរដ្ឋាភិបាលគុយបាមានជំហរបន្តកេរដំណែលនយោបាយ កុម្មុយនីស្តរបស់ហ្វីដែល កាស្ត្រូ ជានិច្ច។ រដ្ឋាភិបាលប្រហែលជាអាចសុំឲ្យប្រជាជនបន្តគាំទ្រនយោបាយកុម្មុយនីស្តតទៅទៀត។

កាលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា អាជ្ញាធរបានឃោសនាឲ្យប្រជាជនរាប់លាននាក់ សន្យាជាលាយលក្ខណ៍អក្សរថា ស្មោះត្រង់ នឹងនយោបាយបដិវត្តន៍គុយបាសន្យាបន្តដើរតាមគំនិតលោក ហ្វុីដែល កាស្ត្រូ។ គុយបាជាប្រទេសក្រីក្រ តែប្រជាជនគុយបាភាគច្រើននៅតែស្រលាញ់ពេញចិត្តលោក ហ្វុីដែល កាស្រ្តូ។ ប្រជាជនប្រហែល ជាអាចនៅតែស្មោះស្ម័គ្រនយោបាយរបស់លោក កាស្ត្រូ ជានិច្ចដែរ។

រដ្ឋាភិបាលប្រកាន់ជំហរនយោបាយហ្វីដែល កាស្ត្រូ ដែលស្អប់របបមូលធននិយម ក៏ពិតមែន ក៏ប៉ុន្តែគុយបាបានធ្វើកំណែទម្រង់ បើកចំហរទីផ្សារឡើងវិញច្រើនដែរ ដើម្បី បន្ធូរដង្ហើមសេដ្ឋកិច្ច។ គុយបាមិនអាចពឹងផ្អែកជំនួយតែលើប្រទេសវេណេហ៊្សុយអេឡាទេ។ វេណេហ៊្សុយអេឡាកំពុងរងវិបត្តិសេដ្ឋកិច្ចមិនអាចជួយគុយបាបានដូចមុនឡើយ។

ក្រៅពីវេណេហ៊្សុយអេឡា ចិនបានជួយ គុយបាច្រើន ហើយនឹងអាចរកជំនួយពី ប្រទេសផ្សេងៗទៀត បើសិនជាគុយបាបន្ត បើកទូលាយទីផ្សារថែមទៀតនោះ។ លោក ហ្វុីដែល កាស្ត្រូ ជាសត្រូវអាមេរិកពេលនោះ បានស្លាប់ហើយ។ បើដូណាល់ ត្រាំ ចង់ជួយ គុយបាមែនថាមិនត្រូវរដ្ឋាភិបាលគុយបាក៏ប្រហែលជាអាចទទួលសំណើមួយចំនួន របស់លោក ដូណាល់ ត្រាំ ដែរ នាពេលខាង មុខ។

នៅពេលនេះមេដឹកនាំជាច្រើនជុំវិញ ពិភពលោកបានទៅដាក់កម្រងផ្កាចូលរួមកាន់ទុក្ខមេដឹកនាំដ៏ល្អម្នាក់របស់ប្រជាពលរដ្ឋគុយបាដែលរូបលោកបានទទួលមរណ ភាពកាលពីថ្ងៃសុក្រកន្លងទៅនេះក្នុងវ័យ ៩០ឆ្នាំ និងធ្វើឲ្យមានការសោកស្ដាយ យ៉ាងខ្លាំងចំពោះស្នាដៃ និងការដឹកនាំរបស់ លោក។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងក្រោយពីលោក Fidel Castro ទទួលមរណភាពបានមួយថ្ងៃថា ប្រវត្តិ សាស្រ្ត និងប្រជាជននឹងចងចាំលោក Fidel Castro ដែលជាមេដឹកនាំបដិវត្តន៍គុយ បាដ៏អស្ចារ្យម្នាក់។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង អគ្គ លេខាធិការគណបក្សកម្មុយនីស្ដចិនបានថ្លែងសារសម្ដែងការសោកស្ដាយដល់លោក រ៉ាអ៊ូល កាស្ត្រូ ប្រធានគណៈកម្មាធិការ កណ្ដាលនៃគណបក្សកុម្មុយនីស្ដគុយបា ប្រធានគណៈកម្មាធិការជាតិ និងជារដ្ឋមន្រី្ដ ប្រឹក្សាគុយបាបន្ទាប់ពីលោក Fidel Castro បានទទួលមរណភាពកាលពីថ្ងៃសុក្រកន្លងទៅនេះ។

គួរបញ្ជាក់ថា លោក ហ្វុីដែល កាស្ត្រូ គឺជាស្ថាបនិកគណបក្សកុម្មុយនីស្ដគុយបា និងជាថ្នាក់ដឹកនាំដ៏អស្ចារ្យរបស់ប្រជាជនគុយបាលោកបានផ្ដល់ប្រវត្តិសាស្រ្តដ៏ល្អសម្រាប់គុយបាក្នុងបុព្វហេតុសង្គមនិយម និងលះបង់ពេញមួយឆាកជីវិតរបស់លោក ដើម្បីដឹកនាំគុយបាឈានដល់ការទទួលបានសន្ដិភាពជាតិ។

ក្នុងអាណត្តិលោក អូបាម៉ា សហរដ្ឋ អាមេរិកទើបបានបើកទ្វារស្ថានទូតរបស់ ខ្លួននៅទីក្រុងឡាហាវ៉ានកាលពីឆ្នាំមុន។ ប៉ុន្តែមុនជាប់ឆ្នោតជាប្រធានាធិបតីថ្មីបន្តពីលោក អូបាម៉ា លោក ដូណាល់ ត្រាំ ធ្លាប់ សន្យាថា នឹងបិទទ្វារស្ថានទូតនេះទៅវិញ។

ទំនាក់ទំនងរវាងគុយបានឹងអាមេរិក រស់រវើកឬក៏អន់ថយទៅវិញ ពេលនេះគឺ អាស្រ័យលើលោក ដូណាល់ ត្រាំ។ លោក ត្រាំ មិនចូលចិត្តលោក ហ្វុីដែល កាស្ត្រូ ទេ។ លោក ត្រាំ ចាត់ទុកលោក កាស្ត្រូ ថា ជាមេដឹកនាំផ្តាច់ការដែលធ្វើបាបប្រជាជនឲ្យរងភាពឈឺចាប់ធ្វើឲ្យគុយបាធ្លាក់ខ្លួនជាប្រទេសក្រីក្ររងការបំពានសិទ្ធិមនុស្សជា ដើម។ ក្រោយលោក ហ្វីដែល កាស្ត្រូ ស្លាប់ កាលពីថ្ងៃសុក្រ លោក ត្រាំ លើកឡើងថា ទោះជាលោក កាស្ត្រូ បានបន្សល់ទុក្ខសោកទាំងនេះឲ្យគុយបាក្តីក៏សហរដ្ឋអាមេរិក សន្យាថា នឹងធ្វើឲ្យប្រជាជនគុយបាទទួលបានភាពរុងរឿង និងសេរីភាពនៅទីបញ្ចប់។

នៅពេលនេះដែរគេអាចនិយាយបានថាសត្រូវអាមេរិកបានស្លាប់ហើយលោក ដូណាល់ ត្រាំ ពិតជាត្រូវពិចារណាឡើងវិញ ចំពោះទំនាក់ទំនងអាមេរិកជាមួយគុយបាហើយ។ ម្យ៉ាងវិញទៀតលោក រ៉ាអ៊ូល កា ស្ត្រូ ជាប្អូនប្រុសលោក ហ្វុីដែល កាស្ត្រូក៏ បានសន្យាឈប់កាន់កាប់នយោបាយគុយ បានៅឆ្នាំ២០១៨ខាងមុខដែរ។ ការកាន់ កាប់របស់ត្រកូល កាស្ត្រូ ក៏ត្រូវចប់ទៅដែរ។

ប៉ុន្មានឆ្នាំចុងក្រោយនេះលោក រ៉ាអ៊ូល កាស្ត្រូ បានធ្វើកំណែទម្រង់សេដ្ឋកិច្ចបើក ចំហរទីផ្សារខ្លះៗដែរ។ សហគ្រាសអឺរ៉ុប និងអាស៊ីកំពុងប្រជែងគ្នារកស៊ីនៅគុយបា។ គុយបាបានបង្កើតឲ្យមានជើងហោះហើរយន្តហោះទៅសហរដ្ឋអាមេរិក បើកទ្វារឲ្យទេសចរអាមេរិកចូលទឹកដីខ្លួន។ បើលោកត្រាំមិនចង់បាត់បង់ការរកស៊ីរបស់សហគ្រាសអាមេរិកនៅគុយបាទេ លោកត្រាំត្រូវតែបន្តទំនាក៉ទំនងជាមួយគុយបាតទៅទៀត ហើយការបន្តស្តារទំនាក់ទំនងនេះទៅមុខទៀតក៏ស្របតាមអ្វីដែលលោកសន្យាដែរ គឺការសន្យាជួយប្រជាជនគុយបាឲ្យទទួលបានភាពរុងរឿងឡើងវិញនោះឯង។

បើលោក ត្រាំ ចង់ជួយប្រជាជនគុយបា មែនក្នុងពេលចូលកាន់កាប់សហរដ្ឋអាមេរិក លោក ត្រាំ គួរតែពិចារណាដកទណ្ឌកម្ម អាមេរិកទាំងស្រុងចេញពីគុយបាហើយ ព្រោះសត្រូវអាមេរិកបានស្លាប់ទៅហើយដែរ។ តើបន្តទណ្ឌកម្មបានប្រយោជន៍អ្វីទៀត។ កន្លងមកលោក អូបាម៉ា ចង់ដក ទណ្ឌកម្មពីគុយបាដែរ តែពិបាកព្រោះនៅ សភាមានអ្នកនយោបាយបក្សសាធារណ រដ្ឋរបស់លោក ត្រាំ ច្រើន។

ឆ្លៀតពេលអស់ពី ហ្វុីដែល កាស្ត្រូ ទៅ លោកត្រាំក៏អាចស្នើជំរុញគុយបាឲ្យដោះលែងក្រុមប្រឆាំងនយោបាយឬក៏ទទួលយកផលិតផលអាមេរិកមួយចំនួនចូលស្រុកផងក៏ថាបាន។ វាជាការចំណេញរឿងរកស៊ីជាមួយគុយបាទៅវិញទេ៕

cuba-1 cuba-2

...

ប្រែសម្រួល៖ ម៉េវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print