ប្រតិភូអគ្គបញ្ជាការខ.ភ.ម.ចូលរួមប្រជុំនៅរាជធានីភ្នំពេញបាងកកបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ គណៈប្រតិភូមួយក្រុមដឹកនាំ ដោយលោកឧត្តមសេនីយ៍ឯក ម៉ម សំ នាយកខុទ្ទកាល័យអគ្គបញ្ជាការកងយោធ ពលខេមរភូមិន្ទ មានសមាជិក៨រូបបានចាក ចេញពីប្រទេសកម្ពុជាទៅកាន់ព្រះរាជាណា ចក្រថៃ ដើម្បីចូលរួមពិភាក្សាជំនួយការជាន់ ខ្ពស់ (Senior Staff Talks-SST) លើកទី៣ នៅទីក្រុងបាងកក ចាប់ពីថ្ងៃទី២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

SSTត្រូវបានបង្កើតឡើងតាមការព្រម ព្រៀងនៅក្នុងកិច្ចប្រជុំមួយ កាលពីដើម ឆ្នាំ២០១២ រវាងនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការខ.ភ.ម. នឹងនាយ ឧត្តមសេនីយ៍ ថាណាសាក់ ប៉ាទីម៉ាប្រាក់ កន អគ្គមេបញ្ជាការកងយោធពលខេមរ ភូមិន្ទថៃ ។ SST មានតួនាទីជាសេនាធិការ មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យបាន ល្អប្រសើរឡើង ពិសេសនៅតំបន់ព្រំដែន កម្ពុជា-ថៃ ។ SST ត្រូវបានដំណើរការ ប្រជុំរបស់ខ្លួនតាមរបៀបប្តូរវេនគ្នា រៀបចំ រវាងរាជធានីភ្នំពេញ នឹងទីក្រុងបាងកក ។

កាលពីឆ្នាំ២០១៣ លោកនាយឧត្តម សេនីយ៍ឯក តេង ឈួន មេបញ្ជាការរងកង រាជអាវុធហត្ថលើផ្ទៃប្រទេសបានដឹកនាំ ប្រតិភូខ.ភ.ម. ចូលរួមប្រជុំ SST លើកទី១ នៅទីក្រុងបាងកក ។ រីឯកាលពីឆ្នាំ២០១៤ ត្រូវរៀបចំកិច្ចប្រជុំដឹកនាំដោយលោកឧត្តម សេនីយ៍ឯក វង្ស វាសនា នាយរងសេនា ធិការចម្រុះ នាយកទីចាត់ការ កលយុទ្ធ អគ្គបញ្ជាការ ខ.ភ.ម. ។
ក្នុងចំណោមយុទ្ធសាស្រ្តទាំង៣របស់ រាជរដ្ឋាភិបាលសម្រាប់ដំណើរការអភិវឌ្ឍន៍ នៅតំបន់ព្រំដែនផង និងសម្រាប់បម្រើវិស័យ ការពារជាតិផង គឺកសាងខ្សែព្រំដែនជាមួយ នឹងប្រទេសជិតខាងឲ្យនៅជាខ្សែព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង កិច្ចអភិវឌ្ឍន៍ ៕  ដោយ ៖ សុខដុម

...

15240122_386930591652052_219000181_n 15211681_386930611652050_508690586_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print