ទណ្ឌកម្មទាំងឡាយលើគុយបាគួរតែបញ្ចប់ ក្រោយមេដឹកនាំជាសត្រូវលោកខាងលិចបានស្លាប់

ចែករំលែក៖

ការស្លាប់របស់មេដឹកនាំបដិវត្តន៍គុយបាដែលប្រទេសលោកខាងលិចពិសេសគឺអាមេរិកប៉ុនប៉ងធ្វើឃាតជាច្រើនលើកតែ មិនបានសម្រេចនោះពេលនេះបានស្លាប់ទៅហើយដោយជំងឺចាស់ជរា។ នេះជាពេល វេលាដែលលោកខាងលិចគួរតែបញ្ចប់ ទណ្ឌកម្មទាំងស្រុងទៅលើប្រទេសនេះ។

បច្ចុប្បន្នគុយបានៅមានទណ្ឌកម្មមួយចំនួនទៀតមិនទាន់លុបចេញទាំងស្រុងនៅឡើយបើទោះបីមានទំនាក់ទំនងល្អ ប្រសើរជាមួយអាមេរិកក្តី។ លោកអូបាម៉ា បានសម្តែងសាមគ្គីភាពជាមួយប្រជាពល រដ្ឋគុយបា និងសូមឲ្យប្រវត្តិសាស្ត្រវាយ តម្លៃអំពីទង្វើរបស់លោកហ្វីដែលកាស្ត្រូ។ ឯចំណែកលោក ហ្វ្រង់ស័រ ហូលឡង់ ប្រធានាធិបតីបារាំងវិញយល់ថា ដល់វេលាដែលត្រូវលើកទណ្ឌកម្មសេដ្ឋកិច្ចពីគុយបាហើយ។

“ឈ្មោះ សមមិត្ត ហ្វុីដែលកាស្ត្រូនឹង នៅជាអមតៈ” នេះជាប្រសាសន៍របស់លោក ប្រធានាធិបតីចិន ស៊ី ជីនពីង តាមកញ្ចក់ ទូរទស្សន៍នៅពេលបានទទួលដំណឹងមរណៈ ភាពរបស់លោកហ្វុីដែល កាស្ត្រូ ភ្លាម។ លោក វ្ល៉ាឌីមៀរពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសថា លោកហ្វុីដែល កាស្ត្រូគួរតែជានិមិត្តរូបនៃប្រវត្តិសាស្ត្រពិភពលោកសម័យថ្មី និងបានចាត់ទុកលោកហ្វុីដែល កាស្ត្រូ ជាមិត្តដ៏ស្មោះត្រង់ និងគ្មានងាករេ របស់រុស្ស៊ី។

ប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាច្រើន សុទ្ធតែបានចាត់ទុកមរណភាពរបស់ លោក ហ្វុីដែល កាស្ត្រូ ថាជាការបាត់បង់ឥស្សរជន ម្នាក់ដែលបានបម្រើជាតិមាតុភូមិ និងប្រជា ពលរដ្ឋ។ ហ្វុីដែល កាស្ត្រូ បានផ្តល់ក្តីសង្ឃឹម និងការអស់សង្ឃឹមដល់ពលរដ្ឋក្នុងការ ធ្វើបដិវត្តន៍ និងការអនុវត្ត។ នេះជា ប្រសាសន៍របស់លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូលឡង់ ដែលបន្ថែមទៀតថា លោកហ្វុីដែលកាស្ត្រូ ជាតួអង្គមួយក្នុង សង្គ្រាមត្រជាក់តែក៏ជាតំណាងមោទន ភាពរបស់គុយបាដែលមិនបណ្តោយឲ្យ មានការគ្របដណ្តប់មកពីខាងក្រៅ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានា ធិបតីបារាំងក៏បានអំពាវនាវឲ្យមានការ លើកទណ្ឌកម្មទាំងស្រុងចេញពីគុយបា។ លោក ហ្វុីដែល កាស្ត្រូ បានលាចាកលោក ហើយគេគួរតែលើកទណ្ឌកម្មចេញដើម្បី ឲ្យប្រជាពលរដ្ឋគុយបាបានក្លាយជា ចំណែកមួយនៃសហគមន៍អន្តរជាតិ។ សម្រាប់លោកប្រធានាធិបតីបារាំង ទណ្ឌកម្ម គឺជាឯកតោភាគីដែលមិនអាច ទទួលយកបានឡើយ៕

cuba

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print