ព្រះមហាក្សត្រថៃ Bhumibol ធូរស្រាលឡើងវិញពីទឹកដក់ក្នុងខួរក្បាល

ចែករំលែក៖

ព្រះមហាក្សត្រ Bhumibol Adulyadej ត្រូវបានព្យាបាលព្រះរោគា hydrocephalus ឬការកើនឡើងលើសនៃសារធាតុរាវនៅលើខួរក្បាល ហើយឥឡូវនេះកំពុងធូរស្រាលឡើងវិញ នេះបើតាមអាជ្ញាធរ។ ព្រះមហាក្សត្រដែលមានជន្មា៨៧វស្សាអង្គនេះបាននៅក្នុងមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី៣១ ខែឧសភា ដោយសារការរលាកសួត ដែលត្រូវបានថយចុះផងដែរ។

thai-king

ព្រះមហាក្សត្រអង្គនេះតទល់នឹងជំងឺជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ Bhumibol ត្រូវបានគេមើលឃើញថាជាសសរស្តម្ភមួយនៃស្ថេរភាពនៅប្រទេសថៃដែលបានឃើញវិបត្តិនយោបាយនៅក្នុងរដ្ឋប្រហារកន្លងទៅ។

ទោះបីជាស្ព្រះមហាក្សត្រអង្គនេះគ្មានតួនាទីនយោបាយផ្លូវការ តែ Bhumibol ត្រូវបានប្រជាជនថៃមើលឃើញនិងចាត់ទុកជានិមិត្តរូបនៃការរួបរួមមួយដែលគិតចាប់ពីឆ្នាំ ១៩៤៦ ហើយសុខភាពរបស់ស្តេចអង្គនេះត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់។ កាលពីខែតុលា ប្រមាត់របស់ស្តេចអង្គនេះត្រូវបានយកចេញ។ Bhumibol ស្ថិតនៅក្នុងមន្ទីរពេទ្យ Siriraj ក្នុងទីក្រុងបាងកកអស់រយៈពេលប្រាំពីរខែ ហើយត្រូវបានរំសាយចេញនៅក្នុងខែឧសភាឆ្នាំនេះតែប៉ុណ្ណោះមុននឹងវិលត្រឡប់ទៅកាន់មន្ទីរពេទ្យប៉ុន្មានសប្តាហ៍ក្រោយសម្រាប់ការធ្វើតេស្តវេជ្ជសាស្ត្រ។

...

ប្រភព៖ BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print