បុរសម្នាក់លួងលោមក្មេងស្រីអាយុ១៥ឆ្នាំសតិមិនគ្រប់គ្រាន់រំលោភសេពសន្ដវះបានសំរេច

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់អាយុ៤៩ឆ្នាំ​លួងលោម​ក្មេងស្រីអាយុ១៥ឆ្នាំ មានសតិមិនគ្រប់គ្រាន់​យកទៅរំលោភបានសំរេចកាលពីវេលាម៉ោង ២ថ្ងៃត្រង់ ទី១០ ខែសីហា ឆ្នាំ២០១៥ ក្រោយមកម្ដាយមើលឃើញកូនស្រីរបស់ខ្លួន មានសភាពមិនប្រក្រតី​ ដឹងថាបុរសនេះក៏ប្ដឹង​ទៅលោក យ៉េង សារ៉េន​ អធិការនគរបាល​ស្រុកប្រាសាទសំបូរចាត់ការតាមផ្លូវច្បាប់ ។

សមត្ថកិច្ចបានអោយដឹងថាៈ កម្លាំងនគរបាលស្រុកបានសហការជាមួយប្រជាការពារ ចុះចាប់ជនល្មើស បានភ្លាមៗផងដែរនៅវេលា​ម៉ោង៤នឹង៤០នាទីរសៀល​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ​នៅក្នុងភូមិ ច្រម៉ាស ឃុំ សំបូរ ស្រុកប្រាសាទសំបូរ​ ខេត្តកំពងធំ ។

សមត្ថកិច្ចបន្តថាះ​ ជនល្មើសឈ្មោះ​ មាស ម៉េត អាយុ៤៩ឆ្នាំ រស់នៅភូមិ គគីថ្មី ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ​ ជនល្មើសរូបនេះបានមកលេងផ្ទះ​បងប្អូន នៅភូមិកើត ហេតុ​ ខណះនោះក៏លួងលោម​ក្មេងស្រីដែលមានឈ្មោះ ជឿនចាន់ អាយុ១៥ឆ្នាំ មានសតិមិនគ្រប់គ្រាន់ ដោយអោយលុយ ៥០០០រៀល បបួលទៅទិញនំចំណីហូប តែបែរជានាំទៅរំលោភនៅក្នុងចំការស្វាយចន្ទី​ ដែលមានចំងាយ ពីភូមិ ប្រហែល ៣០០ម៉ែត្រ ក្រោយពីកើតហេតុម្ដាយ បាននាំក្មេងស្រី​ទៅ កាន់មន្ទីរពេទ្យ ដើម្បីធ្វើកុសលវិច្ច័យ ។

ចំណែកជនល្មើស ត្រូវបានឃុំខ្លួន បណ្ដោះអាសន្ន រងចាំព្រឹកថ្ងៃទី១២ ខែសីហានេះនិងបញ្ចូនទាំងជនល្មើសនិងសំណុំរឿង ​ដើម្បីអោយ ស្នងការខេត្តចាត់តាមច្បាប់បន្ដ ៕

...

ដោយ៖ ប៊ុន​ ​រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print