ខេត្តកំពង់ធំ៖ ចាប់តាំងពីររដូវវស្សាឈានមកដល់ភ្លៀងបានបង្អោរគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជាជាពិសេសខេត្តកំពង់ធំដែលជាខេត្តមួយដែលមានផ្ទៃដីទំនាបជាងគេ ជាហេតុបណ្ដាលអោយខេត្តមួយនេះទទួលរងនូវផលប៉ះពាលខាងទឹកជំនន់ខ្លាំងជាងគេ ដូចជាដំណាំកសិកម្ម ឧស្សាហកម្ម សត្វពាហះនះគ្រប់ប្រភេទ ជាពិសេសមនុស្សចាស់និង កូនក្មេងងាយប្រឈមមុខនិងការលិចលង់ មិនតែប៉ុណ្ណោះហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានខូចខាតជារៀងរាល់ឆ្នាំក្នុងរដូវវស្សាម្ដងៗ ។
ទន្ទឹមនិងនោះយើងបានឃើញទឹកស្ទឹងសែនបន្ដហក់ឡើង បន្តិចម្តងៗគួរអោយបារម្មណ៍តែទោះជាយ៉ាងណាក៏ដោយកំរឹតប្រកាសអាសន្ន មិនទាន់មកដល់នៅឡើយទេ តែចំពោះស្ទឹងសែន កំពុងតែបន្ដបាក់ច្រាំង ធំឡើងៗជារៀងរាល់ឆ្នាំដែលធ្វើអោយមានការព្រួយបាររម្មណ៍ចំពោះប្រជាពលរដ្ន ដែលមានលំនៅដ្ឋាន ជាប់មាត់ស្ទឹង ងាយនិងប្រឈមមុខ បាក់ផ្ទះសំបែងចូលស្ទឹងណាស់ ។
លោក ហាក់ ពុទ្ធី ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំបានប្រាប់អោយដឹងថា កំពស់ទឹកបានឡើងដល់កំរឹត១២,៥៤ម៉ែត្រគិតត្រឹមល្ងាចថ្ងៃទី១១ខែសីហា ឆ្នាំ២០១៥នេះ មិនទាន់ដល់កំរិតប្រកាសអាសន្នទេ ៕
ដោយ៖ បុន រិទ្ធធី