រថយន្តហ៊ីយ៉ានដាយបុកអ្នកជិះម៉ូតូធ្លាយពោះវៀនស្លាប់យ៉ាងអាណោចអធ័មនៅបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានធ្លាយពោះវៀនបាត់បង់ជីវិតភ្លាមៗបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់បំផុតបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ានដាយប្រភេទកង់ទីន័របុកពីក្រោយកាលពីវេលាម៉ោង៤៖៤៥នាទីរសៀលថ្ងៃទី១១ខែសីហាឆ្នាំ២០១៥លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។

img

យោងតាមសមត្ថកិច្ចនគបាលក្រុងបាវិតបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តកុងទឺន័រមួយគ្រឿងម៉ាកហ៊ីយានដាយ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣B ៤៤២៣បើកបរដោយឈ្មោះ ប៉ុស មៅ ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិត្រពាំងជ្រៅឃុំក្រហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿនទិសដៅស្របគ្នាស្រាប់តែបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកសុីរូស ពណ៍ខ្មៅ អត់ស្លាកលេខ បើកបរដោយឈ្មោះ វង្ស សុីថា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រៃទប់. សង្កាត់ព្រៃអង្គុញ ក្រុងបាវិត យ៉ាងពេញទំហឹងលាន់សូរគ្រាំងបណ្ដាលអោយអ្នកបើកបរម៉ូតូធ្លាយពោះវៀនស្លាប់ភ្លាមៗតែម្ដង ។

ក្រោយកើតហេតុអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចនគបាលឃាត់ខ្លួននិងអូសយកវត្ថុតាងរថយន្តនិងម៉ូតូបញ្ចូនមកអធិការដ្ឋាននគរបាលក្រុងបាវិតដោះស្រាយតាមច្បាប់ ។

ចំពោះសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print