ជនជាតិចិនពីរនាក់ស្រវឹងស្រាបើករថយន្ដឡើងលើពំនូកដីបណ្ដាលអោយក្រឡាប់ផ្ងារជើងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិចិនពីរនាក់ស្រវឹងស្រាបើករថយន្ដឡិចស៊ីសRX300 មួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតឡើងពំនូកដី បណ្ដាលអោយរថយន្ដក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាត និងមនុស្សរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៤៥នាទីយប់ ថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ ណត់ប្រ៊ីតឋិតក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក ឡិចស៊ីសRX. 300 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-3741 ធ្វើដំណើរតាមបណ្ដោយផ្លូវ ណតប្រ៊ីតទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃឡើងពំនូកដីបណ្ដាលអោយរថយន្ដក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតយ៉ាងដំណំចំនែកអ្នកជិះក្នុងរថយន្ដទាំងពីរនាក់រងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះភ្លាមៗនៅមុន្ទីរពេទ្យ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ សហការណ៍ជាមួយកម្លាំងជំនាញ ចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍រាជធានី ភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

...

ដោយ៖ ស​ សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print