ធ្វើការនៅអគ្គស្នងការនគរបាលជាតិ ម្ចាស់ស្រវឹងស្រាបើករថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំបានបើករថយន្ដឡិចសុីសRX300 ក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដែលសាលារាជធានីភ្នំពេញទើបតែនឹងដាក់បណ្ដាលឲ្យរថយន្ដខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែមិនបណ្ដាលឲ្យម្ចាស់រថយន្ដរងរបួសនោះទេ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ជិតភ្លើងស្តុបផ្លូវភ្លោះអូឫស្សី ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកឡិចសុីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2W-1422 បើកបរដោយបុរសម្នាក់ដែលទំនងធ្វើការនៅអគ្គស្នងការនគរបាលជាតិ ហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រាឡើងជោកជាំ និងបើកក្នុងល្បឿនលឿន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមន្នីវង្សទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ដែលសាលារាជធានីភ្នំពេញទើបតែនឹងដាក់មិនទាន់រួចរាល់ផងបណ្ដាលឲ្យរបាំងថ្មខូចខាតបន្តិចបន្តួច ចំណែករថយន្ដខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុឃាត់អ្នកបើករថយន្ដបង្កហើយបានទំនាក់ទំនងទៅកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទូចយករថយន្ដបង្កព្រមទាំងនាំម្ចាស់រថយន្ដទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

img_0307 img_0293 img_0295 img_0345 img_0298

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print