ខេត្តស្ទឹងត្រែង ៖ អង្គការពារបរិស្ថានសត្វព្រៃនឹងព្រៃឈើដើល្បាតជុំវិញភូមិសាស្រ្តបានប្រទះ ឃើញឈើកកោះប្រាំមួយដុំដែលមានមុខកាត់៥០គុណឲ្យ៥០ប្រវែងពីរទៅបីម៉ែត្រនៅចំណុចព្រៃចាស់ផ្លូវចូលទឹកជ្រោះសុភមិត្តជិតដល់អូរតាឡាស់ ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុក ថាឡាបរិវ៉ាត់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងជាង៣ ។
ជុំវិញរឿងនេះដែរលោក រ៉ន ប្រធានអង្គការបរិស្ថានការពារសត្វព្រៃនឹងព្រៃឈើប្រចាំស្រុកថាឡាបាននិយាយថាពួគគាត់បានដើរល្បាតតាមភូមិសាស្ត្រខាងលើបានប្រទះឃើញឈើប្រាំមួយដុំធំៗប្រវែងពីទៅបីម៉ែត្រលោកក៏បានខលរាយការណ៍ជូនជំនាញតែគ្មានអ្នកទទួលខលលើកក្រោយបែជាបិតទូរស្ទព៌តែម្តងហាក់បីដូចជាមិនទទួលខុសត្រូវ នៅជំនាញរបស់គាត់នោះទេ ។
លោកបានបន្តទៀតថា ក្រោយមកលោកបានរាយការណ៍ទៅលោកគង់ ស៉ីណាមេប៉ុស្តិឃុំ សំអាងក៏បានឲ្យកម្លាំងរបស់លោកចុះមកសហការនឹងយាមកាមមួយយប់នៅរសៀលថ្ងៃទី២៩ខែដដែលទើបលោកសុំយោបល់ទៅលោកអធិការសែម ស៉ីថាសម្រេចយកមករក្សាទុក្ខនៅប៉ុស្តិរដ្ឋបាលឃុំសំអាងតែម្តង ។
ករណីខាងលើនេះភ្នាក់ងារអ្នកសារព៍ត៌មានយើងប្រចាំខេត្តបានខលទៅលោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថាលោកកំពង់ជាប់ប្រជុំ ហើយ មន្ត្រីសង្កាត់របស់លោកមិនបានរាយការណ៍មកដែរលោកអត់ដឹងទេហើយចាត់ការយ៉ាងណានោះគាត់មិនបញ្ចាកើដែរពាក់ព័ន្ធរឿងនេះ ។
គួរបញ្ចាក់ផងដែរថា លោករី រស្មីនាយសង្កាត់រដ្ឋបាល ព្រៃឈើប្រចាំពីឃុំ គឺឃុំព្រះរំគិល នឹងឃុំសំអាងអ្នកសារព័ត៌មានយើងទូរស័ព្ទខលចូលតែបែជាចុចបិតចោលទៅវិញ ក្រោយមក ខលលែងចូលតែម្តងប្រហែលជាឈ្មួញទាំងនោះទិញតួរនាទីនឹងមុខងារបស់គាត់អស់ហើយមើលទៅទើបគាត់ធ្វើបែបនេះ ។
តាមការលួចខ្សឹបប្រាប់ពីពលរដ្ឋម្នាក់ បានឲ្យដឹងថានេះជាឈើមេឈ្មួញដុះដុះស្លែម្នាក់ជាថៅកែស្ថានីយសាំងគេតែងតែធ្វើសកម្ម ភាពឆេវចេញពីក្នុងព្រៃយកមកដាក់ជិតផ្លូវងាយស្រួលលួចដឹកចេញបន្តនៅពេលយប់
ហើយក៏ធ្លាប់មានទំនាក់ទំនងជាមួយលោកនាយសង្កាត់យ៉ាងល្អទៀតផង ទើបគាត់មិនហានលើកទូរស័ព្ទរបស់អ្នកសារព៍ត៌មានយើងព្រោះខ្លានដាច់ការទំនាក់ទំនងរវាងឈ្មួញនឹងលោកមេព្រៃនោះ ៕ ដោយ ៖ មាសសុផាត