nkd

សិល្បករ និងកីឡាករប្រដាល់ជួបជុំគ្នាទ្រង់ទ្រាយធំលើកដំបូង

nkd-36x6_outline

ភ្នំពេញ៖ សិល្បករ និងកីឡាករប្រដាល់រាប់រយនាក់បានជួបជុះគ្នាជាទ្រង់ទ្រាយធំលើកដំបូងក្នុងកម្មវិធីទទួលទានអាហារសាមគ្គី និងជជែកពិភាក្សាដើម្បីរៀបចំព្រឹត្តិការណ៍សង្គមរួមគ្នា។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានវីហ្វ្រេន បឹងត្របែក។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក្រោមការជួយជ្រោមជ្រែងឧបត្ថម្ភពីលោកឧកញ៉ា ម៉ុង ឬទ្ធី និងបណ្តាក្រុមហ៊ុនមួយចំនួនទៀត។

លោក ទិត្យ ថាវរិទ្ធ តំណាងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបញ្ជាក់ថា ព្រឹត្តិការណ៍ជួបជុំសិល្បករកីឡាករប្រដាល់នៅពេលនេះគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា។ លោកបញ្ជាក់ថា កន្លងមកសមាគមបានធ្វើការប្រមូលផ្តុំសិល្បករសិល្បការិនីជាច្រើនដើម្បីចូលរួមព្រឹត្តិការណ៍សង្គម ដែលពួកគាត់បានចំណាយទាំងពេលវេលា ថវិកាធ្វើការងារមួយចំនួនពិសេសការជួយដល់សង្គមដូចជាការផ្សព្វផ្សាយពីបញ្ហាបរិស្ថាន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ កិច្ចការមនុស្សធម៌ជាដើម។ លោកបន្តថា កន្លងមកសមាគមធ្លាប់បានរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះជាមួយនឹងកីឡាករបាល់ទាត់ម្តងរួចមកហើយ។ លោករំពឹងទុកថា សិល្បករ និងកីឡាករទាំងអស់នឹងមានលទ្ធភាពរួបរួមគ្នាចូលរួមសកម្មភាពសង្គមទាំងអស់គ្នាតាមលទ្ធភាព។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍រំភើបរីករាយគ្រាដែលព្រឹត្តិការណ៍ជំនួបជុំរវាងសិល្បករ និងកីឡាករប្រដាល់នេះឡើង។ លោកថា វាគឺជាព្រឹត្តិការណ៍នេះគឺជាការលើកទឹកចិត្តដល់កីឡាករក៏ដូចជាក្រុមមន្ត្រីអាជ្ញាកណ្តាលគណៈកម្មការទាំងអស់។ លោកបន្តថា វាគឺបង្ហាញពីសាមគ្គីភាព រវាងសិល្បករ និងកីឡាករហើយក៏ឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់រាប់អានគ្នាទៅវិញទៅមកផងដែរ។ លោករំពឹងទុកថា ព្រឹត្តិការណ៍នេះនឹងបន្តបង្កើតមានជាថ្មីជាមួយនឹងសកម្មភាពរួមគ្នាជួយដល់សកម្មភាពនានារបស់សង្គម។

លោកបណ្ឌិតឧកញ៉ា ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា កម្មវិធីជួបជុំកីឡាករប្រដាល់ដើម្បីទទួលទានអាហារសាមគ្គីនេះគឺត្រូវបានធ្វើឡើងក្រោយពីមានការស្នើសុំពីសមាគមមិត្តសិល្បករជួយសង្គម ហើយលោកក៏ចង់ជួបសំណះសំណាលសាកសួរសុខទុក្ខជាមួយនឹងកីឡាករកីឡាការិនីប្រដាល់ផងដែរ។ លោកបណ្ឌិតបញ្ជាក់ដែរថា នឹងបង្កើតឲ្យមានឱកាសជួបជុំគ្នាបែបនេះម្តងទៀតនៅរយៈពេលប៉ុន្មានខែខាងមុខគឺនៅក្នុងតំបន់អភិវឌ្ឍន៍របស់លោកបណ្ឌិតនាខេត្តព្រះសីហនុ៕

img_7340 img_7307 img_7303 img_7103 img_7165 img_7148 img_7366 img_7408 img_7282 img_7217 img_7221 img_7297 img_7336 img_7331 img_7395 img_7387 img_7405 img_7210 img_7183 img_7268

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print