ខេត្តកណ្តាល ៖ ក្មេងស្រីម្នាក់បានលង់ទឹកស្រះស្លាប់ នៅនៅចំណុចក្នុងទឹកប្រឡាយទំនប់ ៣៨ ស្ថិតក្នុងភូមិព្រែកតារ័ត្ន ឃុំ ពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល កាលពីវេលា ម៉ោង ១៥និង២០នាទី ។
ក្មេងស្រីរងគ្រោះ ឈ្មោះ ឆន ចរិយា ហៅ នីតា អាយុ១២ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស សាលាបឋមសិក្សាពិជ័យសាគរ មានទីលំនៅៗភូមិក្បាលជ្រោយ ឃុំពោធិបាន ស្រុក កោះធំ ខេត្តកណ្តាល ។
អ្នកដឹងហេតុការណ៍បានអះអាងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១២និង១០ នាទី ក្មេងស្រីរងគ្រោះ ឆន ចរិយា បានជិះកង់ចេញពីផ្ទះមកសាលារៀន នៅវត្តពិជ័យសាគរ ឋិតក្នុងភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។ លុះមកដល់សាលារៀន នៅវេលាម៉ោង១៤និង៣០នាទី លោកគ្រូមិនបង្រៀនកូនសិស្សមានគ្នា២១នាក់ មានស្រី មាន ប្រុស បាននាំគ្នាជិះកង់ទៅលេងនៅទំនប់៣៨ ខាងក្បូងទួលព្រះរាជា ស្ថិតក្នុងភូមិ ព្រែកតារ័ត្ន ឃុំពោធិបាន ស្រុកកោះធំ ពេលទៅដល់ទំនប់៣៨ ក៏នាំគ្នាចុះងូតទឹកប្រឡាយខាងជើងទំនប់ ដែលមានជម្រៅ២,៥០ម៉ែត្រ ពេលងូតទឹករួចក៏នាំគ្នាឡើងលើគោកវិញ បានបន្តិចក្មេងស្រីរង គ្រោះ ឆន ចរិយា ក៏ចុះទៅងូតទឹកម្នាក់ឯងម្តងទៀត រួចក៏លង់ទឹកលើកដៃឡើងលើ តែមិត្តភក្តិទៅជាមួយនឹកស្មានតែជនរងគ្រោះធ្វើលេង ដោយបាត់យូរពេក ឈ្មោះ សៀន សុខអាន ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សរួមថ្នាក់ ក៏ចុះមុជរាវតែមិនឃើញក៏ហៅអ្នកស្រុកនៅ ជិតកន្លែងកើតហេតុអោយជួយមុជរាវ ទើបឃើញក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៍ផ្តល់ដំណឹងទៅក្រុមគ្រួសារ រួចបានមកយកសាកសពជនរងគ្រោះទៅលំនៅឋាន និងរាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចប៉ុស្តិ៍ ។
ក្រោយពីបានទទួលពត៏មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ក្រុមគ្រួសារសព នឹងផ្នែកជំនាញ ដេីម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា ក្មេងស្រីរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យ កត់សំគាល់ ពាក់ព័ន្ធនឹងករណី ឃាតកម្មទ្បើយ គឺពិតជាលង់ទឹកបណ្តាលអោយស្លាប់ ប្រាកដមែន ។
ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕
ដោយ ៖ ស្អាងជ័យ