ឆេះឡសម្ងួតស្រូវនិងផ្ទុកស្រូវចំនួន៤០តោននៅស្រុកឧដុង្គកាលពីយប់មិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អគ្គីភ័យបានឆេះឡសម្ងួតស្រូវនិងផ្ទុកស្រូវ ចំនួន៤០តោន នៅរោងម៉ាស៊ីនស្រូវ (ហ្គោឌិនរ៉ាយ) ស្ថិតក្នុងភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលា ម៉ោង១២និង២០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ស្ថានភាពនៃការបាញ់ទឹកបង្ក្រាបភ្លើង អន្តរាគមន៍ដោយរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកឧដុង្គ១គ្រឿង ,រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ២គ្រឿង , រថយន្តពន្លត់អគ្គីភយ័ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង១គ្រឿង ។  ប្រើប្រាស់ ទឹកសរុប១១ឡាន , បំពង់ពន្លត់អគ្គីភ័យចំនួន៦៥ដប រហូតដល់ម៉ោង៦និង៤០នាទីព្រឹក ទើប គ្រប់គ្រង់ស្ថានការភ្លើង ដោយបានបាញ់ទឹកស្អំឡនោះ ពីខាងក្រៅ ដើម្បីទប់ស្កាត់ការរាលដាល ។

អគ្គិភ័យឆាបឆេះនេះ មិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់មនុស្សទេ ប៉ុន្តែខូចខាត ឡ និង ស្រូវ ។ សរុបទឹកលុយនៃការខូចខាតជិត១ម៉ឺនដុល្លារ ៕ ដោយ ៖ សេនាស័ក្តិ

...

11-30-2016-12 11-30-2016-11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print