នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ក្រុមជួយសង្គ្រោះកូឡំបីបានប្រកាសឲ្យដឹងថា បានរកឃើញប្រអប់ខ្មៅទាំងពីរនៅលើយន្តហោះដែលបានធ្លាក់នៅស្រុក La Union ក្នុងប្រទេសកូឡំបី។ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់នោះមាន៧១នាក់ ក្នុងចំណោមអ្នកដំណើរ៨១នាក់។
លោក Luis Perez Gutierrez អភិបាលខេត្ត Antioquia ស្ថិតនៅភាគខាងលិចកូឡំបី ដែលជាតំបន់ដែលយន្តហោះជួបគ្រោះថ្នាក់បានឲ្យដឹងថា បានរកឃើញប្រអប់ខ្មៅ ប៉ុន្តែមិនទាន់ដឹងថានិងចំណាយពេលយូប៉ុណ្ណោះនោះឡើយដើម្បីវភាគទិន្ននីហោះហើររបស់យន្តហោះជួបគ្រោះថ្នាក់នោះ។
ក្នុងថ្ងៃជាមួយគ្នានោះ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយកូឡំបីបានប្រកាសឲ្យដឹងថាមានអ្នកស្លាប់៧១នាកើមិនម៉ែន៧៦នាក់ដូចព័ត៌មានពេលដំបូងនោះឡើយ និងនៅរស់៦នាក់។ នៅក្នុងបញ្ចីឈ្មោះអ្នកធ្វើដំណើរមានអ្នកដំណើរ៤នាក់មិនបានឡើងយន្តហោះធ្វើដំណើរជាមួយឡើយ ដូច្នេះអ្នកដំណើរនិងក្រុមពហុនិការសុប ៧៧នាក់ ។
ការដែលយន្តហោះជួបគ្រោះថ្នាក់បែបនេះហើយមានអ្នកនៅរសគឺជារឿងមួយដ៏អស្ចារ្យ។ មូលហេតុអាចដោយសារតែយន្តហោះអស់សាំង មិនបណ្តាលឲ្យផ្ទុះខ្លាំង ទើបមានអ្នកនៅរស។ មួយវិញទៀតយន្តហោះបានធ្លាក់នៅតំបន់ដែលក្រុមជ័យសង្គ្រោះបានទៅដល់ភ្លាមៗ ជួយអ្នករងរបួសទាន់ពេលវេលា។
ក្រុមកីឡាដែលជាដៃគូប្រគួតបានប្រគល់ពាន់រង្វាន់ ជើងឯកChapecoense ឲ្យក្រុម ប្រេស៊ីលដែលជួបគ្រោះថ្នាក់ វិញ្ញាណខ័ន្ធ ក្រុមកីឡាករ Chapecoense ត្រូវបានលើកទឹកចិត្ត នៅពេលដែលដៃគូប្រគួតរបស់ខ្លួន គឺក្រុម Atletico Nacional បានសម្រេចប្រគល់ពាន់រង្វាន់ជើងឯងឲ្យក្រុម Chapecoense ដែលជាការលើកទឹកចិត្ត ។ ពាន់រង្វាន់ខាងលើស្មើរនឹងគ្រាប់ខ័ណ្ឌ Europa League នៅអឺរ៉ុប ដែលជាពាន់រង្វាន់ល្បីមួយដែលក្រុមជាច្រនប្រាថ្នាចង់បាន។
នៅពេលដែលក្រុមChapecoense បានឈានដល់វគ្គផ្តាច់ព្រ័ត គ្រូបង្វឹករបស់ក្រុមគឺ លោក Caio Junior បានប្រកាសថា «ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃនេះ ក៏ខ្ញុំមានសេចក្តីសុខដែរ»។ ទាំងនោះជាពាក្យពេជ្យចុងក្រោយបំផុតរបស់គ្រូបង្វឹក ដែលជាជនរង្គ្រោះស្លាប់នៅក្នុងគ្រោះថ្នាក់យន្តហោះនោះដែរ។
នៅពេលនេះដែរ ក្រុមមន្ត្រីកីឡា នៅប្រេស៊ីលបានជួបប្រជុំគ្នា ដើម្បីជួយដល់ក្រុម Chapecoense នៅតែបន្ត ការប្រគួតនៅរដូវកាលក្រោយ ។ ជាមួយគ្នានោះក្រុមបាលទាត់ធំៗនៅប្រេស៊ីលដូចជាក្រុមCoritiba, Corinthians, Palmeiras, Portuguesa, Santos និង Sao Paulo បានប្រកាសឲ្យក្រុមបាលទាត់ខាងលើដែលមានអាយុកាល៤៣ឆ្នាំ ខ្ចីកីឡាករដោយមិនយកប្រាក់ដើម្បីឲ្យក្រុមនេះបន្តសកម្មភាព របស់ខ្លួនទៅមុខទៀត ក្រោយឆ្លងផុតនៅភាពសោកសៅខាងលើ៕
ប្រែសម្រួល៖ ម៉ែវ សាធី