លោក អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្សUMNO ម៉ាឡេសុី

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមជាកិត្តិយក្នុងមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO  ក្រោមអធិបតីភាព របស់លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានគណបក្ស នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។

នៅអាកាសយដ្ឋានអន្ដរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣០ វិច្ឆិកា លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ថ្ងៃនេះគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចំនួន១៣នាក់ បានទៅចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់គណបក្សUMNO គឺតបតាមការអញ្ជើញរបស់អគ្គលេខាធិការ គណបក្សសហព័ន្ធជាតិម៉ាឡេស៊ីUMNOដែលជាគណបក្សកាន់អំណាចនៅប្រទេសម៉ាឡេសុីបច្ចុប្បន្ន ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ តាមក្រោយបញ្ចប់នៃមហាសន្និបាតបក្សនេះលោកនិងទស្សនកិច្ចជួបជាមួយនឹងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មម៉ាឡេសីុក្រុមប្រឹក្សាពាណិជ្ជកម្មរដ្ឋជូហ៊ូ ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ បណ្តាក្រុមហ៊ុន និងសហករដែលកំពុងដំណើរការវិនិយោគ អចលនទ្រព្យ សណ្ឋាគារ ខូនដូរ សេវាកម្មកម្លាំងពលកម្ម និងបណ្តាអង្គការ សមាគមឥស្លាម ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ និងជំរុញពីសក្តានុពលកំណើនសេដ្ឋកិច្ចក៏ដូចជា ដើម្បីកៀងគរ និងជម្រាប់ពីគោលនយោបាយគាំទ្រការពារអ្នកវិនិយោគទុនបរទេសដែលបានមកបណ្ដាក់ទុនរកសុីនៅកម្ពុជា និងផ្ដល់ឱកាសឲ្យអ្នកវិនិទុនម៉ាឡេសុី ឲ្យចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ៕

image4 image3 image2 image1

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print