11-30-2016-31

ចាប់យុវជន២នាក់ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់សារធាតុញៀន

nkd-36x6_outline

ខេត្តកណ្តាល ៖ យុវជន២នាក់ត្រូវឃាត់ខ្លួន ពាក់ព័ន្ធការជួញដូរសារធាតុញៀន(ម៉ាទឹកកក) ខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៤ ឋិតក្នុងភូមិត្រពាំងក្រសាំងបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង១៣និង២០នាទី ថៃ្ងទី៣០ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សេង រដ្ធធី ភេទ ប្រុសអាយុ២៥ឆ្នាំ ជនជាតិ ខែ្មរ មុខរបរត់ម៉ូតូឌុប ទី២-ឈ្មោះឯក សុភក្ត្រ័   ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិត ។ ទាំង ២នាក់រស់នៅភូមិបូរីកម្មករ ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ។ ដកហូតបានម្សៅ ក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន១កញ្ចប់តូច ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង ឧបកណ៍ប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀន មួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ គឺវេលាម៉ោងកើត ហេតុខាងលើ កម្លាំងជំនាញនគរបាលស្រុកសហការណ៍ជាមួយប៉ុស្តិ៍បែកចានបានទទួល ព័ត៌មានពីកម្លាំងមូលដ្ឋានថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅចំណុចខាងលើទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកបង្ក្រាបនិងចាប់ខ្លួនបានជនសង្ស័យ២នាក់ ក្នុងនោះរកឃើញថ្នាំ ញៀនចំនួន១កញ្ចប់នៅក្នុងកញ្ចប់បារីMEVIUS ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំងអស់នេះខ្លួនបាន ទិញពីឈ្មោះ ខឹម មករាហៅតូច ភេទប្រុសអាយុ៣៦ នៅភូមិបូរីកម្មករឃុំបែកចាន ស្រុកអង្គ ស្នួលខេត្តកណ្ដាល ។ កម្លាំងនគរបាលខេត្ត និងមានការឯកភាពពីលោកព្រះរាជអាជ្ញា បានចុះឆែកឆេរទីតាំងនោះ រកឃើញជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងសម្ភារប្រើប្រាស់ វេចខ្ចប់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ ស្អាងជ័យ

11-30-2016-33 11-30-2016-32 11-30-2016-31

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print