ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការធ្លាក់យន្តហោះរបស់ក្រុមកីឡាករក្លិបប្រេស៊ីលChapecoense

ចែករំលែក៖

យោងទៅតាមព័ត៌មានចុងក្រោយ របស់គេហទំព័របរទេសនានាបានឲ្យដឹងថា មនុស្ស៧១នាក់ក្នុងចំណោម៧៧នាក់បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ដឹកក្រុមកីឡាករក្លិប Chapecoense របស់ប្រទេសប្រេស៊ីលនៅក្នុងប្រទេសកូឡុំប៊ី ។

ក្លិបបាល់ទាត់ Chapecoense ត្រូវធ្វើ ដំណើរទៅចូលរួមការប្រកួតដ៏ធំក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន គឺវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ជើងឯកទ្វីបអាមេរិកខាងត្បូង Copa Sudamericana ដោយត្រូវប៉ះជាមួយ ក្រុម Atletico Nacional របស់ប្រទេស កូឡុំប៊ី ។

មនុស្សចំនួន៦នាក់បានរួចផុតពីមរណៈ ក្នុងហេតុការណ៏ដ៏រន្ធត់នេះដោយ៣នាក់ជាកីឡាករបាល់ទាត់។ ពួកគេទាំងនោះ មានខ្សែការពារAlan Ruschel និងHelio Zemper ចំណែកម្នាក់ទៀតគឺជាអ្នកចាំទី បម្រុង Jakson Follman ។

ក្លិបChapecoenseត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣ ហើយបានលេងនៅ ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសប្រេស៊ីលចាប់តាំងពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នទទួលបានជោគជ័យខ្លាំងនិងល្បីល្បាញជាងក្លិបធំដូចជាSao Paulo, Fluminense Cruzeiro ទៅទៀត ។

អនុប្រធានក្លិបនេះបានប្តេជ្ញាចិត្តថានឹងកសាងក្លិបនេះឲ្យខ្លាំងឡើងវិញបើទោះបីជាកីឡាករ សំខាន់ៗបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនោះក៏ដោយ។ ក្លិបជាច្រើនក្នុងក្របខ័ណ្ឌប្រេស៊ីល Serie A បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថាពួកគេនឹងឲ្យក្លិបChapecoenseខ្ចីជើងកីឡាករ របស់ខ្លួនដោយពុំគិតថ្លៃនោះទេ ហើយបានស្នើសុំឲ្យក្របខ័ណ្ឌកំពូលរបស់ប្រេស៊ីលនេះរក្សាក្លិប Chapecoense មិនឲ្យធ្លាក់ទៅក្របខណ្ឌ័លំដាប់ទី២រយៈពេល៣ឆ្នាំ។

តារាបាល់ទាត់ល្បីៗរបស់ពិភពលោក រួមមាន Lionel Messi , Neymar និង Wayne Rooneyបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ជនរងគ្រោះទាំងអស់។

អ្នកស៊ើបអង្កេតអង់គ្លេសចំនួន៣នាក់បានធ្វើដំណើរទៅកាន់ប្រទេសកូឡុំប៊ីដើម្បីស្វែងរកមូលហេតុដែលបណ្តាលឲ្យយន្តហោះធ្លាក់។

ចំណែកអ្នកគាំទ្របាល់ទាត់Chapecoenseបាននាំគ្នាមកជួបជុំនៅកីឡដ្ឋានArena Conda ដើម្បីឧទិ្ទសដល់វិញ្ញាណក្ខន្ធរបស់អ្នកដែលបានបាត់បង់ជីវិត ៕

8077998-3x2-700x467chapecoense-2chapecoense-1

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print