15218524_622338997937933_1813820747_n

ប្រទេសថៃមានព្រះមហាក្សត្រថ្មី

nkd-36x6_outline

នៅថ្ងៃទី២៩ ខែវិច្ឆិកា ព្រះរាជបុត្រ Maha vajiralongkorn ត្រូវបានតែងតាំងធ្វើជាព្រះមហាក្សត្រថ្មីរបស់ប្រទេសថៃជា ផ្លូវការស្នងរាជ្យពីព្រះមហាក្សត្រភូមិបុលដែលចូលទិវង្គត។

ព័ត៌មានស្តីពីព្រះរាជបុត្រ Vajiralongkorn ព្រះជន៦៤វស្សាត្រូវបានគណៈកម្មាធិការសភាជាតិថៃប្រកាសកាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃទី២៩ ខែវិច្ឆិកា។ តាមច្បាប់ប្រធានរដ្ឋសភានឹងទៅយាងព្រះរាជបុត្រដោយផ្ទាល់ឡើងគ្រោងរាជ្យសម្បត្តិ។ ក្រោយមកព្រះរាជបុត្រប្រកាសទទួលយកនូវការយាងនោះ ហើយប្រកាសកាន់អំណាច ជាព្រះមហាក្សត្រតទៅ។ ពិធីនេះនឹងធ្វើ ឡើងនៅថ្ងៃទី២៩ឬ៣០ ខែវិច្ឆិកានេះ។

មហាក្សត្រថៃត្រូវបានផ្តល់ព្រះកិត្តិនាមថា ជាស្តេច Maha Vajiralongkorn Badi- nthorn Theppayavarangkool ឬហៅថា ជាស្តេច Rama X ក្នុងរាជវង្ស Chakri ទី១០។

ក្រោយឡើងគ្រងរាជ្យព្រះមហាក្សត្រ Rama X មានសិទ្ធិគ្រប់គ្រាន់ក្នុងការឡាយព្រះហស្តលេខាលើច្បាប់នានាដែលសភាបានអនុម័តឲ្យទៅជាច្បាប់ពេញលក្ខណៈ។ ស្តេចថៃមានអំណាចលើរដ្ឋាភិបាល តុលា ការ និងយោធា។ ប៉ុន្តែសិទ្ធិអំណាចរបស់ព្រះអង្គមានពេញលេញក្រោយពេលថ្វាយព្រះអគ្គីដល់ព្រះចៅភូមិបុលនៅចុងឆ្នាំ ២០១៧។

តួនាទីដំបូងរបស់ព្រះមហាក្សត្រថ្មីគឺ ដឹកនាំការរៀបចំព្រឹត្តិការណ៍ជាតិនៅថ្ងៃទី៥ ខែធ្នូ មានពិធី៣រួមគ្នាក្នុងនោះមានថ្ងៃកំណើតរបស់ព្រះមហាក្សត្រភូមិប៊ុល ។

សូមបញ្ជាក់ថាព្រះអង្គម្ចាស់មហាវ៉ាជីរ៉ារាឡុងកនដែលមានព្រះជន្ម៦៤ព្រះវស្សាបានយាងមកកាន់ប្រទេសថៃក្នុងរយៈពេល ដ៏ខ្លីមុននឹងវិលត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញនៅពាក់កណ្តាលខែវិច្ឆិកា។ អវត្ដ មាននេះនិងការដែលព្រះអង្គបានស្នើពេលវេលានៅមុនពេលសម្រេចឡើងសោយ រាជ្យសម្បត្តិនេះកាន់តែធ្វើឲ្យប្រទេសថៃ ទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំង។ នៅក្នុងរយៈពេលរង់ចាំការសម្រេចចិត្តរបស់ ព្រះអង្គម្ចាស់មហាវ៉ាជីរ៉ាឡុងកន របបសឹក បានសម្រេចជ្រើសតាំងលោក ព្រេមទីនស៊ូឡាណុនដែលជាប្រធានក្រុមប្រឹក្សាព្រះ មហាក្សត្រ អាយុ៩៦ឆ្នាំ ឲ្យកាន់តំណែងជា ប្រមុខរដ្ឋស្តីទី។

គួរកត់សម្គាល់ថា ថ្ងៃអង្គារ នេះគឺជា ទិវាភក្ដីភាពរបស់ពលរដ្ឋថៃថ្វាយ ចំពោះ ព្រះរាជារបស់ខ្លួនដែលនឹងត្រូវរៀបចំឡើងនៅទូទាំងប្រទេស ដោយ មានការចូលរួមពី សំណាក់ប្រជាពលរដ្ឋថៃគ្រប់ជាន់ថ្នាក់ចំនួន រាប់ម៉ឺននាក់ រួមទាំងមន្រ្តីរាជការបុគ្គលិក ធនាគារ និស្សិត ក៏ព្រមទាំងតារាទូរទស្សន៍ល្បីៗឈ្មោះក្នុងប្រទេសទៀតផង៕

15218524_622338997937933_1813820747_n

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print