ក្រុមកីឡាករដែលជាដៃគូប្រគួតបានប្រគល់ពានរង្វាន់ជើងឯក Chapecoense ឲ្យក្រុមដែលជួបគ្រោះថ្នាក់

ចែករំលែក៖

វិញ្ញាណក្ខន្ធក្រុមកីឡាករ Chapecoense ត្រូវបានលើកទឹកចិត្តនៅពេលដែលដៃគូ ប្រកួតរបស់ខ្លួន គឺក្រុម Atletico Nacional បានសម្រេចប្រគល់ពានរង្វាន់ជើងឯកឲ្យក្រុម Chapecoense ដើម្បីជាការលើក ទឹកចិត្ត។ ពានរង្វាន់ខាងលើស្មើនឹងក្រប ខ័ណ្ឌ Europa League នៅអឺរ៉ុបដែលជាពាន រង្វាន់ល្បីមួយដែលក្រុមជាច្រើនប្រាថ្នាចង់បាន។

នៅពេលដែលក្រុមChapecoense បាន ឈានដល់វគ្គផ្តាច់ព្រ័ត្រគ្រូបង្វឹករបស់ក្រុម គឺលោក Caio Junior បានប្រកាសថា «ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃនេះ ក៏ខ្ញុំមាន សេចក្តីសុខដែរ»។ ទាំងនោះជាពាក្យពេចន៍ ចុងក្រោយបំផុតរបស់គ្រូបង្វឹកដែលជាជនរងគ្រោះស្លាប់នៅក្នុងគ្រោះថ្នាក់យន្តហោះនោះដែរ។

នៅពេលនេះដែរក្រុមមន្ត្រីកីឡានៅប្រេស៊ីលបានជួបប្រជុំគ្នាដើម្បីជួយដល់ក្រុម Chapecoense នៅតែបន្តការប្រកួតនៅរដូវ កាលក្រោយ។ ជាមួយគ្នានោះក្រុមបាលទាត់ធំៗនៅប្រេស៊ីលដូចជាក្រុម Coritiba, Corinthians, Palmeiras, Portuguesa, Santos និង Sao Paulo បានប្រកាសឲ្យ ក្រុមបាល់ទាត់ខាងលើដែលមានអាយុ កាល៤៣ឆ្នាំ ខ្ចីកីឡាករដោយមិនយក ប្រាក់ដើម្បីឲ្យក្រុមនេះបន្តសកម្មភាពរបស់ខ្លួនទៅមុខទៀតក្រោយឆ្លងផុតនូវភាព សោកសៅខាងលើ៕

chapecoense

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print